ដោយមានចិត្តស្រលាញ់វិស័យសិល្បៈបុរាណជាខ្លាំង យុវនិស្សិត ឥន្ទ សាមណាក់ បានឆ្លៀតពេលទំនេរពីការសិក្សាបន្តិចបន្តួច ដើម្បីរៀនតន្រ្តីបុរាណសាដៀវ ជាជំនាញដែលមិនសូវមានយុវជននាសម័យបច្ចុប្បន្នចាប់អារម្មណ៍នោះទេ។ បើទោះជាមានការពិបាកបន្តិចក្តី ក៏សាមណាក់ នៅតែតស៊ូដើម្បីជំនៈរាល់ឧបសគ្គទាំងនោះដែរ ហើយសាមណាក់ បានយកលោកតាក្រមង៉ុយធ្វើជានិមិត្តរូបក្នុងការរៀនតន្ត្រីបុរាណខ្មែរមួយនេះ។ សព្វថ្ងៃនេះ សាមណាក់ ជានិស្សិតអាហារូបករណ៍ឆ្នាំទី៤នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញអក្សរសាស្រ្តខ្មែរ និងជានិស្សិតផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យបញ្ញាសាស្រ្ត។
សូមអញ្ជើញស្តាប់ព័ត៌មានកម្រងជីវិត ដែលរៀបចំឡើងដោយកញ្ញា ច្រឹក ស្រីអូន ដូចខាងក្រោម៖
សំឡេង៖
Post Views: 358