en     km
en     km

អ្នកដំណើរ​ត្រូវ​វាង​កន្លែង​កំពុង​សង់​ផ្លូវ​នៅ​ម្តុំ​ផ្សារ​ច្បារ​អំពៅ​

Share

​ភ្នំពេញ​៖​សាលា​រាជធានី​ភ្នំពេញ​បាន​តម្រូវ​ឱ្យ​អ្នកដំណើរ​ទាំងអស់​ដែល​កំពុង​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​១​ ចន្លោះ​ពី​ស្ពាន​ព្រះ​មុនី​វង្ស​ដែល​គេ​ស្គាល់​ថា​ ជា​ស្ពាន​ច្បារ​អំពៅ​ដល់​វត្ត​ក្តី​តា​កុយ​ ត្រូវធ្វើ​ដំណើរ​វាង​តាម​ផ្លូវ​ក្រ​វ៉ា​ត់ក្រុង​វិញ​ ដើម្បី​ព​ន្លឿ​ន​នៃ​ការដ្ឋាន​សាងសង​ផ្លូវ​ឱ្យ​ឆាប់​ចប់​តាម​ផែនការ​។​

wayy

​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​២៦​ ខែមករា​ ឆ្នាំ​២០១៧​នេះ​ បានឱ្យ​ដឹង​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​២៦​ មក​រា​នេះ​ ដំណើរការ​នៃ​ការ​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​១​ ចាប់ពី​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ ដល់​វត្ត​ក្តី​តា​កុយ​ សម្រេច​បាន​លទ្ធផល​ ៨០%​ហើយ​ ក្នុង​ពេល​នេះ​ដំណើរការ​នៃ​ការដ្ឋាន​សាងសង់​មក​ដល់​ចំណុច​ទីប្រជុំជន​ផ្សារ​ច្បារ​អំពៅ​ដែល​ជា​ចំណុច​មានការ​កកស្ទះ​ចរាចរណ៍​ខ្លាំង​ស្ទើរ​គ្រប់ពេលវេលា​ដែល​ជា​ហេតុ​ត្រូវ​ព​ន្លឿ​ន​ការ​សាងសង់​។​ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ និង​ព​ន្លឿ​ន​នៃ​ការដ្ឋាន​សាងសង់​ ឱ្យ​បាន​ឆាប់​តាម​ផែនការ​ ដែល​បាន​កំណត់​នៅ​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៧​ ខាង​មុខ​ សាលា​រាជធានី​ភ្នំពេញ​បាន​តម្រូវ​ឱ្យធ្វើ​ការ​ ពង្វាង​ចរាចរណ៍​យានយន្ត​ ដឹក​ទំនិញ​គ្រប់​ប្រភេទ​ និង​ម្ចាស់​យានយន្ត​ដឹក​អ្នកដំណើរ​ចេញចូល​រាជធានី​ភ្នំពេញ​ ដោយ​មិន​ត្រូវ​ឆ្លងកាត់​កំណាត់​ផ្លូវ​ដែល​កំពុង​សាងសង់​ខាងលើ​នេះ​ឡើយ​។

​សាលា​រាជធានី​ភ្នំពេញ​បាន​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​អស់​ត្រូវ​វាង​តាម​ការ​កំណត់​ដូច​ខាងក្រោម​៖​

-​ចំពោះ​យានយន្ត​ធ្វើ​ដំណើរ​ចូល​មក​រាជធានី​ភ្នំពេញ​ តាម​ផ្លូវជាតិ​លេខ​១​ ត្រូវ​វាង​តាម​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​២​ ពី​ផ្លូវជាតិ​លេខ​១​ ឆ្លង​កាត់មុខ​រោងចក្រ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឆ្ពោះទៅ​ស្ពាន​សំរោង​តាម​ច្រក​តា​ខ្មៅ​។​

-​ ចំពោះ​យានយន្ត​ធ្វើ​ដំណើរ​ចេញ​មក​រាជធានី​ភ្នំពេញ​ តាម​ផ្លូវ​មុនី​វង្ស​ មហាវិថី​ព្រះ​នរោត្តម​ ត្រូវ​ពង្វាង​តាម​ផ្លូវជាតិ​លេខ​២​ ចាក់​អង្រែ​ឆ្ពោះទៅ​ស្ពាន​សំរោង​តា​ខ្មៅ​ រួច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​២​ ដោយ​មិន​អនុ​ញ្ញា​ឱ្យ​ឆ្លងកាត់​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ឡើយ​៕

Share

ព័ត៌មានទាក់ទង

Image