en     km
en     km

រដ្ឋសភា​នឹង​ធ្វើ​វិសោធនកម្ម​ប្រការ​ ៤៨​ថ្មី​ (​បួន​)​ នៅ​ចុងខែ​ (មានសំឡេង)

Share

​ភ្នំពេញ​៖​បើ​ទោះជា​មិន​មានការ​យល់ព្រម​ពី​សមាជិក​មក​ពី​គណបក្សប្រឆាំង​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​សម្រេច​ដាក់​ការ​ធ្វើ​វិសោធនកម្ម​ប្រការ​ ៤៨​ថ្មី​(​បួន​)​ ទៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​សភា​វិសម​ញ្ញ​នៅ​ចុង​ខែមករា​នេះ​។​

 

von
លោក ឈាង វុន តំណាងរាស្រ្ដបក្សប្រជាជនកម្ពុជា

​គណបក្សប្រឆាំង​យល់​ថា​ការ​ធ្វើ​វិសោធនកម្ម​ប្រការ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនា​។​ ប៉ុន្តែ​គណបក្សកាន់អំណាច​ការពារ​ការ​ធ្វើ​វិសោធនកម្ម​នេះ​។​

​គណកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​សម្រេច​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៦​ ខែមករា​នេះ​ ដាក់​បញ្ចូល​របៀបវារៈ​ស្តី​ពី​វិសោធនកម្ម​ប្រការ​ ៤៨​ថ្មី​(៣)​ នៃ​បទបញ្ជាផ្ទៃក្នុង​ដ៏​ចម្រូងចម្រាស់​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​។​ កិច្ចប្រជុំ​ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៣១​ ខែមករា​នេះ​។​ តែ​ទោះជា​យ៉ាងណា​គណបក្សប្រឆាំង​ជំទាស់​នឹង​ការ​ធ្វើ​វិសោធនកម្ម​នេះ​។​

​លោក​ឈាង​ វុន​ អ្នកនាំពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​គណកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ មក​រា​ ឆ្នាំ​២០១៧​នេះ​ថា​ ការ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី​ (៣)​ នេះ​គឺ​ដើម្បី​កែតម្រូវ​និង​បង្កើត​ប្រការ​ថ្មី​គឺ​ប្រការ​៤៨​ថ្មី​៤​ នៃ​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា​។​ ហើយ​ការ​កែសម្រួល​នេះ​គឺ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​គណបក្សប្រឆាំង​ប្រើប្រាស់​ប្រការ​ខ្លះ​ដែល​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនា​និង​រំលោភ​ដល់​អំណាចតុលាការ​។​ «​ហើយ​ការ​មិន​ស្មោះត្រង់​គ្នា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​យើង​យល់​ថា​មិន​អាច​ទៅ​មុខ​បាន​ ហើយ​ជា​ពិសេស​ចុង​ក្រោយ​នេះ​ យើង​មានការ​សោកស្តាយ​ខ្លាំង​ គិត​បើ​យើង​យក​យន្តការ​នេះ​ទៅ​ស្នើ​សុំ​ឱ្យ​អង្គការ​និ​តិ​ប្រតិបត្តិ​ ឱ្យ​គណបក្ស​ប្រជាជន​ទៅ​ដោះ​លែង​អ្នកទោស​ ទៅ​ដោះស្រាយ​បញ្ហា​មនុស្ស​ដែល​ជាប់​ពិ​រ​ទ្ធ​ពន្ធនាគារ​។​ល​។​ ដោយ​ប្រ​ពឹ​ត្តិ​អំពើ​ព្រហ្មទណ្ឌ​ គឺជា​រឿង​ដែល​យើង​មិន​អាច​ទទួលយក​បាន​»​។

​កាលពី​ពេល​ថ្មី​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ឱ្យ​មានការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​៤៨​ថ្មី​ (​បី​)​ នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ ពាក់ព័ន្ធ​នឹង​ការ​លុប​ចោល​ក្រុម​សំលេង​ភាគតិច​ និង​សំលេង​ភាគច្រើន​នៃ​រដ្ឋសភា​។​

​ប្រការ​៤៨​ថ្មី​ (៣)​ ចែង​ថា​ «​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ នៃ​គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល​ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ ចាប់ពី​២៥%​ឡើង​ទៅ​ មានឈ្មោះ​ហៅ​ថា​ ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា​។​ ប្រធាន​ក្រុម​មតិ​ភាគតិច​ ជា​គូសន្ទនា​ជាមួយនឹង​ប្រមុខ​រាជរដ្ឋាភិបាល​ ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រទេស​ជាតិ​។​ ប្រធាន​ក្រុម​មតិ​ភាគតិច​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​»​។​

ho-van
លោក ហូ វ៉ាន់ តំណាងរាស្រ្ដបក្សសង្រ្គោះជាតិ

​ជុំវិញ​បញ្ហា​នេះ​លោក​ ហូ​ វ៉ា​ន់​ ដែល​បាន​ចូលរួម​ប្រជុំ​ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ថ្ងៃនេះ​ បានឱ្យ​ដឹង​ថា​ លោក​មានការ​សោកស្តាយ​ដែល​សភា​ធ្វើ​វិសោធនកម្ម​លើ​ប្រការ​៤៨(​បី​)​នេះ​។​ លោក​យល់​ថា​ ការ​លុប​ចោល​ ឬ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៤៨​ថ្មី​៣​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​ស​ន្ទា​។​ ​លោក​បន្ត​ថា​ មាត្រា​ ៤៨​ថ្មី​(​បី​)​នេះ​ហើយ​ ដែល​ធានា​ដោយ​ផ្លូវច្បាប់​ បើកផ្លូវ​ឱ្យ​គណបក្ស​ទាំង​ពីរ​ ជជែក​គ្នា​ពី​បញ្ហា​ជាតិ​។​ «​យន្តការ​នេះ​បង្កើត​មិន​ទាន់​បាន​ពីរ​ឆ្នាំ​ស្រួលបួល​ផង​ ឥលូវ​លុប​ទៅ​វិញ​ហើយ​អ​ញ្ចឹ​ង​ឃើញ​ថា​អ្វី​ដែល​យើង​សម្រេចចិត្ត​ហើយ​បែរ​ទៅ​ជា​លុប​ចោល​ភ្លាម​ អ​ញ្ចឹ​ង​អ​នេះ​គឺថា​មើល​សូម​ ប្រជា​ជា​ពលរដ្ឋ​មើលទៅ​  អ្នកកាសែត​ក៏​អាច​មើល​បាន​ដែរ​ថា​ហ្នឹង​ជា​ភាព​ទន់ខ្សោយ​របស់​រដ្ឋសភា​យើង​»​។

​តែ​យ៉ាងណា​ក៏​ដោយ​លោក​ ឈាង​ វុន​ បកស្រាយ​ថា​ ការ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី​(៣)​នេះ​ នឹង​មិន​ប៉ះពាល់​វប្បធម៌​សន្ទនា​នោះ​ទេ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​នៅ​តែ​ប​បន្ត​រក្ស​វប្បធម៌​សន្ទនា​ជាមួយ​គណបក្សប្រឆាំង​៕

Share

ព័ត៌មានទាក់ទង

Image