en     km
en     km

អង្គការ​ទស្សនៈ​ពិភពលោក​គ្រោង​ជួយ​កុមារ​ ១៥០០០​នាក់​នៅ​ព្រះ​វិហារ​

Share

​ភ្នំពេញ​៖​អង្គការ​ទស្សនៈ​ពិភពលោក​បាន​សម្ពោធ​គម្រោង​ថ្មី​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នេះ​ដើម្បី​ជួយ​កុមារ​ក្នុង​ខេត្តព្រះវិហារ​ឲ្យ​ផុត​ពី​អំពើ​ហិង្សា​។​

kid3
កុមារដែលត្រូវរកប្រាក់ផ្គត់ផ្គង់គ្រួសារ

​គម្រោង​ដែល​មានឈ្មោះ​ថា​ «​បញ្ចប់​អំពើ​ហឹ​ង្សា​លើ​កុមារ​»​ ត្រូវ​រំពឹង​ថា​កុមារ​នៅ​ក្នុងស្រុក​ចំនួន​ប្រាំមួយ​ក្នុង​ខេត្ត​ភាគ​ឥ​សាន្ត​នេះ​ចំនួន​ ១៥០០០​នាក់​ នឹង​បាន​ទទួលផល​ដោយ​ផ្ទាល់​។​ ស្រុក​ទាំង​ប្រាំមួយ​រួម​មាន​ ស្រុក​រវៀង​ ស្រុក​ត្បែងមានជ័យ​ ស្រុក​គូលែន​ ស្រុក​សង្គម​ថ្មី​ ស្រុក​ជ័យ​សែន​ និង​ស្រុក​ឆែប​។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ទស្សនៈ​ពិភពលោក​គម្រោង​នេះ​ នឹង​ត្រូវ​អនុវត្តន៍​រយៈពេល​បួន​ឆ្នាំ​និង​ទទួល​បាន​ជំនួយ​ថវិកា​ចំនួន​ ១,៨​លាន​អា​មេ​រិ​ក​ពី​អង្គការ​ទស្សនៈ​ពិភពលោក​នៅ​សហរដ្ឋអាមេរិក​។​

kid1
រូបតំណាងនៃហិង្សាលើកុមារ

​យោង​តាម​របាយ​របស់​ក្រសួង​កិច្ចការ​នារី​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​កុមារ​ជា​ច្រើន​ដែល​សិ្ថ​ត​នៅ​ក្នុង​ស្ថានភាព​ងាយ​រង​គ្រោះ​ ការ​រំលោភ​បំពាន​ ការ​មិន​អើពើ​ និង​អំពើ​ហិង្សា​។​ មាន​កុមារ​ជាង​៥០%​ដែល​ធ្លាប់​ត្រូវ​គេ​រំលោភ​បំពាន​លើ​រាង​កាយ​។​ កុមារ​ ៣​នាក់​ ក្នុង​ចំណោម​៤​នាក់​ នៃ​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​រាយការណ៍​ថា​ ទទួល​រង​ការ​រំលោភ​បំពាន​ ហិង្សា​រាង​កាយ​ ហិង្សា​ផ្លូវចិត្ត​ ឬ​ការ​រំលោភ​ផ្លូវភេទ​ម្តង​មុន​អាយុ​ ១៨​ឆ្នាំ​។​

kid
រូបភាពនៃហិង្សាលើកុមារ

​បន្ថែម​ពី​នេះ​ មាន​កុមារ​អាយុ​១៧​ឆ្នាំ​ ប្រមាណ​ ៧៥៥,២០០​នាក់​ ត្រូវធ្វើ​ការងារ​រក​ប្រាក់​ចំណូល​។​ ហើយ​ក្នុង​នោះ​មាន​កុមារ​៤២៩,៣៨០​នាក់​ស្មើនឹង​៥៩.៩%​ ត្រូវ​ចាត់​ទុក​ថា​កំពុង​រង​ពលកម្ម​កុមារ​។​ ហើយ​កុមារ​ ២៣៦,៤៩៨​នាក់​ ស្មើនឹង​៣១.៣%​ កំពុង​ទទួល​រង​ពលកម្ម​កុមារ​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​៕

Share

Image
Image
Image