en     km
en     km

ម៉ិច​ស៊ិ​ក​ មិន​បង់លុយ​សង់​របង​ព្រំដែន​ ហើយ​ប្ដឹង​អា​មេ​រិ​ក​ទៅ​ UN​

Share

ប្រទេស​ធានា​ធិ​បតី​នៃ​ប្រទេស​ ម៉ិច​ស៊ិ​ក​ លោក​ Enrique​ Pena​ Nieto​ បាន​និយាយ​ប្រាប់​ជនរួមជាតិ​របស់​លោក​ថា​ លោក​នឹង​មិន​បង្ខំ​អោយ​សភា​អនុម័ត​ដើម្បី​ជួយ​ចំណាយ​ការ​សង់​របង​ព្រំដែន​ជាមួយ​អា​មេ​រិ​ក​នោះ​ទេ​ ។​ ​

mixcoo1

ការ​ថ្លែង​របស់​ប្រធានាធិបតី​រូប​នេះ​ ធ្វើ​ឡើង​ភ្លាមៗ​ជា​ការ​ឆ្លើយ​តប​ លោក​ ដូ​ណា​ល់​ ត្រាំ​ ដែល​បាន​បញ្ជា​ឱ្យ​សិក្សា​ពី​ការ​ចំណាយ​ប្រាក់​ដើម្បី​ចាប់ផ្ដើម​សាងសង់​របង​ព្រំដែន​រវាង​អា​មេ​រិ​ក​ និង​ម៉ិច​ស៊ិ​កឱ្យ​បាន​ឆាប់​បំផុត​។​ ​លោក​ប្រធានាធិបតី​ម៉ិច​ស៊ិ​ច​បាន​បញ្ជាក់​ថា​ លោក​មិន​ជឿ​ថា​ សភា​អា​មេ​រិ​ក​ អនុម័ត​តាម​ការ​ចង់បាន​របស់​លោក​ដូ​ណា​ល់​ត្រាំ​នោះ​ទេ​ តែបើ​សភា​អនុម័ត​ម៉ិច​ស៊ិ​ក​ ក៏​មិន​បញ្ចេញ​ប្រាក់​ឯណា​ដើម្បី​សាងសង់​របង​ព្រំដែន​នោះ​ដែរ​ ។

​ ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ មេដឹកនាំ​គណបក្សប្រឆាំង​នៃ​ប្រទេស​ម៉ិច​ស៊ិកLopez​ Obrador​ បាន​ថ្លែងប្រាប់​អ្នកគាំទ្រ​លោក​ក្នុង​មហា​ប្រជុំ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ថា​ បើ​លោក​ដឹកនាំ​ប្រទេស​ម៉ិច​ស៊ិ​ក​ គឺ​លោក​ នឹង​ប្ដឹង​អា​មេ​រិ​ក​រឿង​សង់​របង​ព្រំដែន​នេះ​ ទៅ​កាន់​អង្គការសហប្រជាជាតិ​ដោយ​លោក​ចាត់​ទុក​ថា​ គឺជា​កាយវិការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ដែល​ពិភពលោក​ចាំបាច់​ត្រូវ​តែ​ទប់ស្កាត់​។​ ​

លោក​ ដូ​ណា​ល់​ត្រាំ​ បាន​និយាយ​នៅ​សេត​វិមាន​ប្រាប់​អ្នកកា​សារព័ត៌​មាននៅ​ថ្ងៃនេះ​ ថា​ លោក​បាន​ដាក់​សំណើ​ដើម្បី​សុំ​កញ្ចប់​ថវិការ​ពី​សភា​រួចរាល់​ហើយ​ ក្នុង​ការ​សាងសង់​របង​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិច​ស៊ិ​ក​ ។​ ​អ្វី​ដែល​នាំ​អោយ​លោក​ដូ​ណា​ល់​ត្រាំ​មាន​គម្រោង​ដូចនេះ​ ដោយសារ​តែ​លោក​ព្រួយបារម្ភ​អំពី​ការ​ហូរ​ចូល​ជនអន្ដោប្រវេសន៍​ម៉ិច​ស៊ិ​ច​ចូល​សហរដ្ឋអាមេរិក​ ដែល​លោក​ថា​ កាន់តែ​ច្រើន​ឡើងៗ​ ៕​ BBC ​

Share

ព័ត៌មានទាក់ទង

Image