ភ្នំពេញ៖រដ្ឋមន្ត្រីក្រសូងសាធារណៈការនិងដឹងជញ្ជូនឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងបាវិតខេត្តស្វាយរៀង ដើម្បីតភ្ជាប់ពាណិជ្ជកម្មជាមួយប្រទេស វៀតណាម។
គម្រោងសង់ផ្លូវល្បឿនលឿននេះ នឹងចំណាយទឹកប្រាក់ប្រមាណ ៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលប្រទេសជប៉ុនទើបនឹងបញ្ចប់គម្រោងសិក្សាកាលពីថ្ងៃទី២៤ មករា ឆ្នាំ ២០១៧ កន្លមក។ ផ្លូវល្បឿនលឿនគ្រោងនឹងសាងសង់ពីក្រុងភ្នំពេញទៅព្រំដែនវៀតណាម មានប្រវែងប្រមាណ ១៣២គីឡូម៉ែត្រ។
លោករដ្ឋមន្ត្រីដឹកជញ្ចូន ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនធ្វើឡើង ដើម្បីតភ្ជាប់ពាណិជ្ជកម្មជាមួយប្រទេសជិនខាង។ ស៊ុន ចាន់ថុល ៖«ការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសក្បែរខាង ការអភិវឌ្ឍក្នុងតំបន់ តាមរយៈការកាត់បន្ថយពេលវេលាធ្វើដំណើរ កាត់បន្ថយការចំណាយលើការដឹកជញ្ជូន កាត់បន្ថយការកកស្ទះចរាចរណ៍ និង ពង្រីកពាណិជ្ជកម្មជាមួយបណ្តាប្រទេសជិតខាង»។
ទោះបីយ៉ាងនេះក្តី ក្រសួងសាធារណៈការ មានការព្រួយបារម្ភអំពីអំហំទឹកប្រាក់ហួសពីគោលនយោ បាយកម្ចីរបស់កម្ពុជា។ រដ្ឋាភិបាលកម្ពុជាក៏គម្រោងសង់ផ្លូវល្បឿនលឿនមួយទៀត ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ ដែលនឹងចំណាយប្រាក់សាងសង់ប្រមាណជិត ២ពាន់លានដុល្លារអាមេរិក វិនិយោគដោយក្រុមហ៊ុនចិន៕