en     km
en     km

ប្រជាជន​ Gambia​ រាប់​ម៉ឺន​នាក់​សាទរ​ការ​ចូល​កាន់​តំណែង​របស់​លោក​ Adama​ Barrow

Share

​ហ្គាំ​បៀ​៖​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ Gambia​ លោក​  Adama​ Barrow​ ដែល​បាន​ភៀសខ្លួន​ទៅ​នៅ​ប្រទេស​ Senegal​ បាន​ត្រឡប់​ទៅ​ប្រទេស​របស់​លោក​វិញ​ហើយ​ ដើម្បី​ដឹកនាំ​ប្រទេស​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ដែល​ស្រប​ពេល​នេះ​ ប្រជាជន​រាប់​ម៉ឺន​នាក់​ ឈរ​តាម​ដងផ្លូវ​ ដើម្បី​សាទរ​មេ​ដឹក​ថ្មី​របស់​ខ្លួន​។​

gam

​តាម​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ ABC​ លោក​ Adama​ Barrow​ ដែល​ត្រូវ​អមដំណើរ​ដោយ​កងទ័ព​សហភាព​អាហ្វ្រិក​ខាងលិច​ នឹង​ធ្វើ​ដំណើរ​ចូល​ទៅ​វិមាន​ប្រធានាធិបតី​ នៅ​ទីក្រុង​ Banjul​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ការ​ចូល​កាន់​តំណែង​របស់​លោក​ Adama​ Barrow​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អតីតជន​ផ្ដាច់​ការ​ Jammeh​ ត្រូវ​បាន​បង្ខំ​ឱ្យ​និរទេស​ខ្លួន​ ទៅ​នៅ​ប្រទេស​ គី​នេ​។​ លោក​ Adama​ Barrow​ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​លើ​ប្រ ធានាធិបតី​លោក​ Jammeh​ កាលពី​ថ្ងៃ​ទី​ ០១​ ធ្នូ​ ។​ លោក​ Jammeh​ បាន​កាន់​អំណាច​ដោយ​ការ​បង្ហូរ ឈាម​នៅ​ឆ្នាំ​ ១៩៩៤​ ពេល​នោះ​ លោក​មាន​អាយុ​ ២៩​ឆ្នាំ​។​

​បុរស​អតីត​ឧត្ដមសេនីយ៍​រូប​នេះ​ បាន​ដឹកនាំ​ប្រទេស​ហ្គាំ​បៀ​ ២២​ឆ្នាំ​ ដោយ​ការ​គៀបសង្កត់​ធ្វើទុក្ខបុក ម្នេញ​សិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​ លោក​ត្រូវ​បាន​ប្រជាជន​ Gambia​ និង​សហគមន៍​អន្ដរជាតិ​ ហៅ​ថា​ ជា​ជន​ផ្ដាច់​ការ​។​

​ចំណែក​លោក​ Adama​ Barrow​ មាន​ប្រវត្តិ​ជា​កង​សន្ដិសុខ​ឯកជន​ បន្ទាប់​មក​ទៀត​លោក​ភៀសខ្លួន​ទៅ​នៅ​ប្រទេស​អង់គ្លេស​ ហើយ​ក្រោយមក​លោក​បាន​ក្លាយជា​អ្នកជំនួញ​អចលនទ្រព្យ​។​ ​លោក​ Adama​ Barrow​ ត្រូវ​បាន​ប្រជាជន​ Gambia​ ចាត់ទុកជា​ជើងឯក​ប្រជាធិបតេយ្យ​ និង​ជា​អ្នក​សេដ្ឋកិច្ច​៕

Share

ព័ត៌មានទាក់ទង

Image