វ៉ាស៊ិន៖ដោយអនុវត្តន៍តាម ការសន្យារបស់ខ្លួនអំឡុងការឃោសនាបោះឆ្នោត ប្រធានាធិបតីថ្មី អាមេរិក លោក ដូណាល់ត្រាំ បានចេញបញ្ជាភ្លាមឱ្យសង់របងព្រំដែន ជាបជាមួយប្រទេស ម៉ិចស៊ិច បើទោះជា ត្រូវចំណាយ អស់ថវិកាប៉ុន្មានក៏ដោយ។
នេះបើយោងតាម បណ្ដាញផ្សាយព័ត៌មាន BBC ដែលបានចុះផ្យាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ មករានេះ។ លោក ដូណាល់ត្រាំ បាននិយាយថា ប្រទេសម៉ិចស៊ិចក៏ត្រូវចំណាយ ប្រាក់សម្រាប់សាងសង់នេះដែរ។ ទោះជាយ៉ាងណាគេត្រូវរង់ចាំការអនុម័តពីសភាជាមុនសិន។
តាមប្រភពដដែល លោក ដូណាល់ត្រាំ ក៏បានចុះហត្ថលេខាផងដែរ លើវិធានការ មួយចំនួន ដើម្បី រឹតបន្តឹងសន្តិសុខ និងការត្រួតពិនិត្យ ការហូរចូលជនអន្តោប្រវេសន៍ ពីប្រទេស ម៉ិចស៊ិចដោយដាក់ប៉ូលិស ១០០០០នាក់ ៕ ប្រភព:BBC