ភ្នំពេញ៖ក្រុមហ៊ុនអាកាសចរណ៍ ដែលមានតម្លៃសំបុត្រថោកគឺក្រុមហ៊ុនអាកាសចរណ៍ Air Asia គ្រោងនឹងបើកការិយាល័យតំណាងរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ដើម្បីជួយជំរុញភ្ញៀវទេសចរណ៍មកកាន់កម្ពុជា។
លោក អានថូនី ហ្វ៊ែណង់ដេស (Anthony Fernandes) អគ្គនាយករបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនេះ ត្រូវកាសែតបាងកកប៉ុស្តិ៍ស្រង់សំដីនៅថ្ងៃពុធ ទី២៥ មករា ម្សិលមិញថា ការសម្រេចបើកការិយា ល័យក្រុមហ៊ុននៅទីក្រុងភ្នំពេញ បន្ទាប់ពីមានការជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន ក្រោយពីវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វ៊ីស។ កិច្ចប្រជុំដែលបានបញ្ចប់កាលពីសប្តាហ៍មុន។ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា វត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia នឹងជួយជំរុញកំណើនទេសចរមកកាន់កម្ពុជាថែមទៀត៕
Post Views: 254