en     km
en     km

CNRP​ទាមទារ​ឱ្យ​នាំ​ខ្លួន​សន្តិសុខ​ខណ្ឌដូនពេញ​ មក​ផ្តន្ទាទោស​ករណី​ស្លាប់​ស្ត្រី​រកស៊ី​ផ្លូវភេទ​

Share

​ភ្នំពេញ​៖​ក្រុម​តំណាងរាស្ដ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ស្នើ​ឲ្យ​រដ្ឋមន្ដ្រីក្រសួង​ចំនួន​៣​ស្វែងរក​យុត្តិធម៌​ ជូន​ស្ត្រី​រកស៊ី​ផ្លូវភេទ​ ដែល​ក្រុម​សន្ដិសុខ​ខណ្ឌដូនពេញ​ បាន​ដេញចាប់​ រហូត​នាង​ធ្លាក់​ទឹកទន្លេ​លង​ទឹក​ស្លាប់​ ។​

wo
ស្រ្ដីរងគ្រោះដែលស្លាប់

​តាម​លិខិត​របស់​អ្នកតំណាង​រាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៦​រូប​ ដែល​បាន​ផ្ញើ​ទៅ​រដ្ឋមន្ត្រីក្រសួង​ទាំង​៣​នោះ​ រួម​មាន​៖​ -​ក្រសួងយុត្តិធម៌​ ក្រសួង​កិច្ចការ​នារី​ និង​ក្រសួងមហាផ្ទៃ​ ។

​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ ប៉ែន​ សុ​គ​ន្ធា​ អាយុ​ ៣៣​ឆ្នាំ​ស្នាក់​នៅផ្ទះ​ជួល​នៅ​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សី កែវ​ និង​មានស្រុក​កំណើត​ នៅ​ភូមិ​ពាល​ញែក​២​ ឃុំ​ផ្ទះ​ព្រៃ​ ស្រុក​សំពៅ​មាស​ ខេត្តពោធិ៍សាត់​។​

​ស្ត្រី​រង​គ្រោះ​រូប​នេះ​ បាន​លង់ទឹក​ស្លាប់​នៅ​ ទន្លេចតុមុខ​ កាលពី​យប់​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០១៧​ នៅ​ពេល​នាង​រត់គេច​ពី​ការ​តាម​ចាប់ខ្លួន​ពី​សំណាក់​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ដោយ​នាង​រត់ឡើង​ទូក​ទេសចរណ៍​មួយ​នៅ​មាត់ទន្លេ​ បណ្តាល​ឲ្យ​លង់ទឹក​ទន្លេ​ស្លាប់​។​

​អ្នកតំណាង​រាស្ត្រ​ ទាំង​៦​រូប​នោះ​ មាន​លោកស្រី​ មួរ​ សុខ​ហួរ​ ផង​ដែរ​ បាន​ទាមទារ​នាំ​ខ្លួន​ ក្រុម​សន្តិសុខ​ ដែល​បណ្ដាល​ឱ្យ​ស្ត្រី​រកស៊ី​ផ្លូវភេទ​នេះ​ស្លាប់​ មក​ប្រ​ឈ​មុខ​នឹង​កំហុស​របស់​ខ្លួន​។​ ពួក​គាត់​ថា​ ជា​រឿង​ព្រហ្មទណ្ឌ​ ដែល​មិន​អាច​ សង​ជា​សំណង​ ប៉ះប៉ូវ​ផ្លូវ​ចិត្តបាន​ឡើយ​។

​ក្រោយ​ពី​រក​ឃើញ​សាកសព​ស្ត្រី​នេះ​ ឃើញ​ភ្លាម​លោក​ ហែម​ អាន​ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ និង​លោក​ សុខ​ ពេញ​វុ​ធ​ អភិបាល​ខណ្ឌដូនពេញ​ បាន​នាំ​យក​អំណោយ​មួយ​ចំនួន​ ផ្ដល់​ជូន​គ្រួសារ​របស់​សព​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​នេះ​៕​

Share

ព័ត៌មានទាក់ទង

Image