en     km
en     km

ស្ត្រី​បឹង​កក់​ព្រួយបារម្ភ​ចំពោះ​ចំណាក់​ការ​តុលាការ​ ខណៈ​អ្នកស្រី​ ទេព​ វ​ន្នី​ នៅ​បន្ត​ជាប់​ឃុំ​

Share

​ស្ត្រី​សកម្មជន​ដីធ្លី​វ័យ​ ៧៥​ ឆ្នាំ​ អ្នកស្រី​ ង៉ែត​ ឃុន​ ហៅ​យាយ​ ម៉ាំ​ម៉ី​ និយាយ​នៅ​ថ្ងៃ​ទី​ ២៥​ មក​រា​ នេះ​ថា​ អ្នកស្រី​មានការ​ព្រួយបារម្ភ​ចំពោះ​ចំណាក់​ការ​របស់​តុលាការ​ ដែល​លើកយក​សំណុំរឿង​បង្ក​ហិង្សា​កាលពី​ពីរ​ឆ្នាំ​មុន​មក​ធ្វើការ​ស៊ើប​ឡើង​វិញ​ប្រឆាំង​អ្នកស្រី​។​ អ្នកស្រី​ព្រួយបារម្ភ​ខ្លាច​ តុលាការ​កាត់ទោស​អ្នកស្រី​ហើយ​ នាំ​ខ្លួន​ទៅ​ឃុំខ្លួន​ដូច​អ្នកស្រី​ ទេព​ វ​ន្នី​។​

 

អ្នកស្រី ង៉ែត ឃុន (ឆ្វេង) អ្នកស្រី ទេព វន្នី (ស្តាំ)។រូបភាពWMC(កែវ សុខា)
អ្នកស្រី ង៉ែត ឃុន (ឆ្វេង) អ្នកស្រី ទេព វន្នី (ស្តាំ)។រូបភាពWMC(កែវ សុខា)
​ស្ត្រី​វ័យ​៧៥​រូប​នេះ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចូល​បំភ្លឺ​នៅ​តុលាការ​ថា​ អ្នកស្រី​មិន​បាន​ធ្វើ​អ្វី​ ខុសច្បាប់​ទេ​ តែ​អ្នកស្រី​ថា​ តុលាការ​ងាយ​ចាប់ខ្លួន​អ្នកស្រី​មក​ឃុំ​ ទោះជា​ អ្នកស្រី​មិន​បាន​រំលោភច្បាប់​ ក៏​ដោយ​ ។​

​សកម្មជន​វ័យ​ចំណាស់​រូប​នេះ​បន្ត​ថា​ ចំណាត់ការ​របស់​តុលាការ​មក​លើ​អ្នកស្រី​ និង​ការ​ទាត់​ចោល​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នកស្រី​ ទេព​ វ​ន្នី​ នៅ​តុលាការ​កំពូល​នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ​ អាច​ជា​ផ្នែក​មួយ​គម្រាមកំហែង​ដល់​ក្រុម​អ្នកស្រី​ មិន​ឱ្យ​មាន​សកម្មភាព​តវ៉ា​បន្ត​ទៀត​ហើយ​ ឈាន​ដល់​ការ​ចោទប្រកាន់​ចាប់​យក​ទៅ​ឃុំខ្លួន​ជា​បន្តបន្ទាប់​។​ អ្នកស្រី​ ង៉ែត​ ឃុន​៖«​ចាស​!​ ខ្ញុំ​ព្រួយបារម្ភ​ដែរ​ ព្រោះ​អ្វី​ខ្ញុំ​ដាក់​ពាក្យបណ្តឹង​ គេ​អត់​មាន​វិធាន​ចាត់ការ​។​ ចំណែក​ពលរដ្ឋ​សហគមន៍​បឹង​កក់​សុទ្ធតែ​រង​គ្រោះ​ដោយសារ​ដីធ្លី​ គេ​ចេះ​តែ​ដាក់​សម្ពោធ​ គេ​ចេះ​តែ​ចោទប្រកាន់​ដូច​អ្នកស្រី​ ទេព​ វ​ន្នី​ អ​ញ្ចឹ​ង​ ដែល​គេ​ថា​អ្នកស្រី​ ទេព​ វ​ន្នី​ ប្រើ​អំពើ​ហិង្សា​ទៅ​លើក​គេ​តែ​អ្នកស្រី​ ទេព​ វ​ន្នី​ មិន​បាន​ប្រើ​អំពើ​ហិង្សា​លើ​គេ​ទេ​។​ តែ​គេ​ហៅ​មក​ប្រព័ន្ធ​តុលាការ​គេ​ចាប់​ ហើយ​ខ្ញុំ​ក៏​មិន​ទាន់​ទុកចិត្ត​ និង​សង្ឃឹមលើ​ប្រព័ន្ធ​តុលាការ​ដែរ​»​។​

លោកយាយ ង៉ែត ឃុន សកម្មជនដីធ្លីតំបន់បឹងកក់ វ័យ៧៥ឆ្នាំ។រូបភាពWMC(កែវ សុខា)
លោកយាយ ង៉ែត ឃុន សកម្មជនដីធ្លីតំបន់បឹងកក់ វ័យ៧៥ឆ្នាំ។រូបភាពWMC(កែវ សុខា)
អ្នកស្រី​ ង៉ែត​ ឃុន​ មក​កាន់​តុលាការ​នៅ​ថ្ងៃនេះ​ តាម​ការ​កោះហៅ​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ អ៊ី​ ឋា​វរៈ​ ករណី​បង្ក​ហិង្សា​ដោយ​ចេតនា​ ប្រព្រឹត្ត​លើ​អ្នកស្រី​ តល់​ ស្រី​ពៅ​ កាល​ថ្ងៃ​ទី​ ២៨​ មិថុនា​ ឆ្នាំ​ ២០១៤​។​

ក្រុម​ស្ត្រី​បឹង​កក់​ដែល​ឈរ​រង​ចាំ​អ្នកស្រី​ ង៉ែត​ ឃុន​ នៅ​មុខ​តុលាការ​បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៨​ មិថុនា​ ឆ្នាំ​២០១៤​ នៅ​ត្រង់​ចំណុច​ដី​ឡូ​បន្ទាយ​ប៉េ​អឹ​ម​ ស្ថិត​នៅ​សង្កាត់​ស្រះ​ចក​ ខ័​ណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ មានការ​ប៉ះទង្គិច​មួយ​កើតឡើង​រវាង​ក្រុម​អ្នកស្រី​ តល់​ ស្រី​ពៅ​ និង​អ្នកស្រី​ ង៉ែត​ ឃុន​ ។​ ពលរដ្ឋ​បានឱ្យ​ដឹង​ថា​ គឺ​អាច​មាន​អាជ្ញាធរ​នៅ​ពីក្រោយ​ ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​បែកបាក់​សាមគ្គី​គ្នា​រឿង​តវ៉ា​ទាមទារ​ដីធ្លី​ពី​ក្រុមហ៊ុន​ស៊ូ​កា​គូ​។​ អ្នក ស្រី​ ង៉ែត​ ឃុន​ កាល​ណ្ណោះ​ត្រូវ​គេ​វាយ​ឱ្យ​រង​របួស​ត្រង់​ក្បាល​បណ្តាល​ឱ្យ​ហូរ​ឈាម​ផង​ដែរ​។​

អ្នកស្រី​ ង៉ែត​ ឃុន​ បន្ត​ថា​ ក្រោយ​ថ្ងៃ​កើតហេតុ​ភ្លាម​ អ្នកស្រី​បាន​ដាក់​ពាក្យ​ប្តឹង​អ្នកស្រី​ តល់​ ស្រី​ពៅ​ ពី​បទ​បង្ក​របួស​ស្នាម​ តែ​តុលាការ​មិន​បាន​ចាត់ការ​។​

វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​អ្នកស្រី​ តល់​ ស្រី​ពៅ​ និង​ ចៅក្រម​ស៊ើបសួរ​លោក​ អ៊ី​ ឋា​វរៈ​ បាន​នៅឡើយ​នោះ​ទេ​។​

ក្រុម​ស្ត្រី​បឹង​កក់​លើក​ឡើង​ថា​ ចាប់តាំងពី​ក្រុម​សកម្មជន​ដីធ្លី​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​មក​ អ្នក​ដែល​មាន​បណ្តឹង​ជាប់​ខ្លួន​ ត្រូវ​បាន​តុលាការ​សើរើ​ចាត់ការ​ឡើង​វិញ​។​ តួយ៉ាង​តុលាការក្រុង​ភ្នំពេញ​ លើកយក​ករណី​អ្នកស្រី​ ទេព​ វ​ន្នី​ បង្ក​ហិង្សា​ក្បែរ​វិមាន​ឯករាជ្យ​ជិត​ផ្ទះ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​  កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៣​ មក​ចាត់ការ​ឡើង​វិញ​៕​

Share

ព័ត៌មានទាក់ទង

Image