en     km
en     km

អង្គការ​ TI៖​កម្ពុជា​បន្ត​គ្រប់គ្រង​ឈ្មោះ​ថា​មាន​ស្ថានភាព​អំពើ​ពុក​រលួយ​អាក្រក់​បំផុត​នៃ​អាស៊ាន​

Share

ភ្នំពេញ​៖​អង្គការ​តម្លាភាព​អន្ដរជាតិ​ដែល​មាន​មូល​ដ្ឋា​នៅ​ប្រទេស​អា​ល្លី​ម៉​ង់​ សហការ​ជាមួយ​អង្គការ​តម្លាភាព​កម្ពុជា​ បាន​ចេញ​របាយការណ៍​ប្រចាំឆ្នាំ​២០១៦​ ដោយ​រក​ឃើញ​ថា​ កម្ពុជា​បន្ដ​គ្រប់គ្រង​ឈ្មោះ​ថា​ មាន​ស្ថានភាព​អំពើ​ពុក​រលួយ​អាក្រក់​បំផុត​បើ​ធៀប​នឹង​ប្រទេស​នៃ​សមាគម​អាស៊ាន​។

pap​តាម​របាយការណ៍​របស់​អង្គការ​នេះ​ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​ ១៥៦​ ក្នុង​ចំណោម​ប្រទេស​ ១៧៦​ដែល​ស្រង់​មក​ធ្វើ​ចំណាត់ថ្នាក់​ អំពី​ស្ថានភាព​អំពើ​ពុក​រលួយ​។​ ប្រទេស​ណា​ដែល​មាន​ចំណាត់ថ្នាក់​លេខ​រៀង​ខ្ពស់​ជាងគេ​ គឺជា​ប្រទេស​ដែល​ត្រូវ​គេ​រក​ឃើញ​ថា​ មាន​ស្ថានភាព​អំពើ​ពុក​រលួយ​អាក្រក់​បំផុត​។​ សម្រាប់​កម្ពុជា​របាយការណ៍​ TI​ បញ្ជាក់​ថា​មាន​ចំណាត់ថ្នាក់​ដូច​ឆ្នាំ​២០១៤-២០១៥​ ដដែល​មាន​ន័យ​ថា​ ស្ថានភាព​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​មិន​បាន​ល្អ​ប្រសើរ​អ្វី​ឡើយ​ បើ​ធៀប​នឹង​ប្រទេស​នៃ​សមាគម​អាស៊ាន​ ៩​ប្រទេស​ទៀត​។

prap
​អង្គការ​នេះ​បាន​ធ្វើការ​កត់សំគាល់​ថា​ ប្រទេស​ដែល​មាន​ចំណាត់ថ្នាក់​អំពើ​ពុក​រលួយ​ប្រហាក់ប្រហែល​កម្ពុជា​ដែរ​គឺ​មាន​ច្រើន​នៅ​ទ្វីបអាហ្វ្រិក​។​ ប្រទេស​អាហ្វ្រិក​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ មាន​ស្ថានភាព​អំពើ​ពុក​រលួយ​ដូច​ប្រទេស​កម្ពុជា​ដែរ​នោះ​គឺ​ច្រើន​តែ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​ដ៏​យូរអង្វែង​ឬ​ហៅ​មួយ​ថា​ ការ​ដឹកនាំ​បែប​ផ្ដាច់​ការ​។​ ប្រទេស​អាហ្វ្រិក​ទាំងនោះ​រួម​មាន​ ស៊ី​ម​បា​វេ​,​ ឆាត​,​ អេ​រិ​ក​ទ្រាល​ និង​សាធារណៈរដ្ឋ​កុង​ហ្គូ​៕

Share

Image
Image
Image