en     km
en     km

តុលាការ​កំពូល​សម្រេច​ឲ្យ​អ្នកស្រី​ ទេព​ វ​ន្នី​ ស្ថិត​ក្នុង​ពន្ធនាគារ​ដដែល​

Share

ភ្នំពេញ​៖​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ មក​រា​ នេះ​ បាន​សម្រេច​បន្ដ​ឃុំខ្លួន​អ្នកស្រី​ ទេព​ វ​ន្នី​ ក្នុង​ពន្ធនាគារ​ដដែល​ ដោយ​ទុក​លទ្ធភាព​ឲ្យ​តុលាការក្រុង​ភ្នំពេញ​បន្ដ​នីតិវិធី​លើ​អ្នកស្រី​បន្ដ​ទៀត​។

tep
អ្នកស្រី ទេព វន្នី
នេះ​បើ​តាម​លោកស្រី​ គិ​ម​ ស​ត្ថា​វី​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ដែល​បាន​ប្រកាស​សាលដីកា​នៅ​ព្រឹក​ថ្ងៃ​ពុធ​ នេះ​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ ដែល​ជា​ស្ដ្រី​តំណាង​សហគមន៍​បឹង​កក់​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ដ​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៣​ ក្បែរ​ផ្ទះ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​។​  អ្នកស្រី​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ ករណី​ទី​១​ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​ករណី​ទី​ពីរ​ ជាប់ចោទ​ពី​បទ​ប្រមាថ​ អ្នករាជការ​សាធារណៈ​ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៦​ ពោល​គឺ​ភ្លាមៗ​បន្ទាប់​ពី​សមត្ថកិច្ច​ចូល​ទៅ​បង្ក្រាប​ក្រុម​ស្ដ្រី​ សហគមន៍​បឹង​កក់​ដែល​នាំ​គ្នា​ធ្វើ​ពិធី​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​ ទាមទារ​ឲ្យ​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​៕

Share

ព័ត៌មានទាក់ទង

Image