វ៉ាស៊ិនតោន៖ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ដែលទើបចូលកាន់តំណែង បានអញ្ជើញ នាយករដ្ឋមន្ត្រី ឥណ្ឌា លោក Narendra Modi ទៅធ្វើទស្សនកិច្ចនៅសេវិមាន ហើយក៏មានជំនួបទ្វេភាគីជាលើកដំបូងជាមួយគ្នាផងដែរ។
មន្ដ្រីសេតវិមានបាននិយាយថា លោក ដូណាល់ត្រាំ បានអញ្ជើញលោក Narendra Modi ខណៈពួកគាត់សន្ទនាគ្នាតាមទូរស័ព្ទ។ តាមសេចក្ដីថ្លែងការណ៍ របស់សេតវិមាន មេដឹកនាំទាំងពីរបានពិភាក្សាគ្នាយ៉ា ងច្រើនជុំវិញបញ្ហាមួយចំនួននៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរដោយពួកគាត់បានសម្ដែងការទុកចិត្ដនិងពង្រឹងចំណងមិត្ដភាពបន្ថែមទៀត។ ប៉ុន្ដែនៅពេលជាមួយគ្នានេះលោក ដូណាល់ត្រាំ បា នហៅប្រទេសឥណ្ឌាថា ជាដៃគូនិងជាមិត្ដពិតៗ របស់សហរដ្ឋអាមេរិក។ ទោះយ៉ាងនេះក្ដី សេតវិមានមិនបានបង្ហើបថាតើលោក Narendra Modi នឹងទៅធ្វើទស្សនកិច្ចនៅអាមេរិក ថ្ងៃណាជាក់លាក់នោះទេ។
កាលពីសម័យគ្រប់គ្រងរបស់ប្រធានាធិបតី បារ៉ាក អូបាម៉ា ឥណ្ឌាគឺជាដៃគូពិភាក្សាដ៏សំខាន់ជាមួយសហរដ្ឋអាមេរិកដែលលោក អូបាម៉ា ចាត់ទុកថា ក្រុង ញ៉ូដេលី អាចជួយអាមេរិកបានក្នុងការពង្រឹងសន្ដិសុខតំបន់អាស៊ី។ នេះជាលើកដំបូងហើយដែលលោក ដូណាល់ត្រាំ បានភ្ជាប់ទូរស័ព្ទជាមួយមេដឹកនាំឥណ្ឌា ដែលជាប្រទេសធំទី២ នៅលើពិភព បន្ទាប់ពីលោកចូលកាន់តំណែងកាលពីថ្ងៃទី២០ មករា៕ ប្រភព BBC