en     km
en     km

ទេព​ វ​ន្នី​៖​ បើ​អ្នក​ស្អប់​ខ្ញុំ​យ៉ាងនេះ​ហើយ​ សម្លាប់​ខ្ញុំ​ដូច​ កែម​ ឡី​ ទៅ​ (​មាន​សំឡេង​)

Share

សំឡេង អ្នកស្រី ​ទេព វ​ន្នី​៖

​ភ្នំពេញ​៖​ នៅ​ទីបំផុត​ អ្នកស្រី​ ទេព​ វ​ន្នី​ ចង់ឱ្យ​គេ​សម្លាប់​ អ្នកស្រី​ដូច​ករណី​ឃាតកម្ម​លើ​ លោក​បណ្ឌិត​ កែម​ ឡី​ ដែល​ខ្មាន់កាំភ្លើង​បាន​បាញ់​សម្លាប់​អ្នកវិភាគ​រូប​នេះ​ឲ្យ​ស្លាប់​លើ​ថ្លុកឈាម​កណ្ដាល​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១០​ កក្កដា​ ឆ្នាំ​២០១៦​។​

អ្នកស្រី ទេព វន្នី ជាស្រ្ដីតំណាងសហគមន៍បឹងកក់
អ្នកស្រី ទេព វន្នី ជាស្រ្ដីតំណាងសហគមន៍បឹងកក់
អ្នកស្រី ទេព វន្នី ជាស្រ្ដីតំណាងសហគមន៍បឹងកក់[/caption]​អ្នកស្រី​ ទេព​ វ​ន្នី​ ដែល​ទទួល​ពានរង្វាន់​ស្ដ្រី​ក្នុង​ភាព​ជា​មេដឹកនាំ​ របស់​អង្គការ​អា​មេ​រិ​កបាន​ស្រែកយំ​ខ្លាំងៗ​ នៅ​ពេល​ដែល​លោក​អ្នកស្រី​ស្ថិត​ក្នុង​ចំរឹង​ដែក​ក្នុង​បន្ទប់​រង់ចាំ​ នៅ​តុលាការ​កំពូល​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​២៥​ មក​រា​ នេះ​ខណៈ​តុលាការ​នេះ​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​។​

​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ជា​អ្នកទោស​ ស្ដ្រី​ឆ្នើម​តំណាង​ឲ្យ​សហគមន៍​បឹង​កក់​រូប​នេះ​បង្ហូរទឹកភ្នែក​ផង​ស្រែកយំ​ផង​ដោយ​ទាមទារ​ឲ្យ​សម្លាប់​អ្នកស្រី​ចោល​ទៅ​ គឺ​ដូច​ឃាតកម្ម​លើ​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​ល្បីល្បាញ​ម្នាក់​ដែល​ឃាតករ​បាញ់​សម្លាប់​ស្លាប់​នៅ​នឹង​កន្លែង​នោះ​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ បាន​បន្ដ​ទៀត​ថា​ តុលាការ​គ្មាន​ផ្ដល់​ទំនុកចិត្ដ​អ្វី​ទេ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​ទន់ខ្សោយ​ ដោយ​មិន​ដែល​បាន​ផ្ដល់​យុត្ដិធម៌​អ្វី​ឡើយ​។​ អ្នកស្រី​បន្ត​ថា​អ្វី​ដែល​អ្នកស្រី​បាន​ធ្វើ​គឺ​ដើម្បី​យុត្តិធម៌​សង្គម​ ដើម្បី​អ្នក​ទាំងអស់​គ្នា​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ ដែល​ជា​ស្ដ្រី​តំណាង​សហគមន៍​បឹង​កក់​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ដ​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៣​ ក្បែរ​ផ្ទះ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​។​

​អ្នកស្រី​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៦​ គឺ​ភ្លាមៗ​បន្ទាប់​ពី​សមត្ថកិច្ច​ចូល​ទៅ​បង្ក្រាប​ក្រុម​ស្ដ្រី​ សហគមន៍​បឹង​កក់​ដែល​នាំ​គ្នា​ធ្វើ​ពិធី​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​ ទាមទារ​ឲ្យ​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​៕
 

Share

ព័ត៌មានទាក់ទង

Image