en     km
en     km

ចិន ​ព្រមាន ​អា​មេ​រិ​ក ​ឲ្យ​បិទ​មាត់​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

Share

​ប៉េ​កាំ​ង​៖​ក្រសួងការបរទេស​ចិន​បាន​ប្រតិកម្ម​ភ្លាមៗ​ចំពោះ​ប្រធានាធិបតី​ថ្មី​សហរដ្ឋអាមេរិក​លោក​ ដូ​ណា​ល់​ត្រាំ​ ដែល​បាន​និយាយ​ថា​ អា​មេ​រិ​ក​នឹង​ឃា​ឃាំង​មិន​ឲ្យ​ចិន​គ្រប់គ្រង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​បាន​។

hau-chunying

ក្នុង​សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី​ Hua​ Chunying​ បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​សកម្មភាព​ឬ​ក៏​និយាយ​ប៉ះពាល់​ លើ​ប្រទេស​ចិន​ក្នុង​ករណី​សមុទ្រ​ចិន​ខាងត្បូង​។​ លោកស្រី​បាន​បញ្ជាក់​ទៀត​ថា​ រដ្ឋការ​ថ្មី​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ដែល​ប្ដេជ្ញា​ឃា​ឃាំង​ចិន​មិន​ឲ្យ​ចូល​កាន់កាប់​សមុទ្រ​ចិន​ខាង ត្បូង​នោះ​គឺជា​គោលនយោបាយ​ជ្រៀតជ្រែក​ដែន​អធិបតេយ្យ​របស់​ចិន​និង​បញ្ហា​តំបន់​។

​កាលពី​ព្រឹក​មិ​ញ​នេះ​ ក្រសួងការបរទេស​អា​មេ​រិ​ក​ដែល​ក្រោម​ការ​ដឹកនាំ​ប្រធានាធិបតី​ថ្មី​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​អះអាង​ថា​ ការ​គ្រប់គ្រង​របស់​លោក​ ត្រាំ​ គឺ​មិន​បណ្ដោយ​ឲ្យ​ចិន​គ្រប់គ្រង​បានជា​ដាច់ខាត​ នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ព្រោះ​តំបន់​នោះ​ជា​ដែនទឹក​និង​ផ្លូវ​នាវាចរ​អន្ដរជាតិ​ ហើយ​អា​មេ​រិ​ក​មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ចូល​ទៅ​កាន់​ទីនោះ​។

​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មាន​ ហ្វី​លី​ពិន​ វៀតណាម​ ម៉ា​ឡេ​ស៊ី​ ព្រុយ​នេ​ ជាមួយនឹង​ប្រទេស​ចិន​ ហើយ​សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​មើលឃើញ​ថា​ បាន​ក្លាយជា​គូ​ជម្លោះ​មួយ​ដែរ​ ក្នុង​ឋានៈ​ជា​អ្នក​ការពារ​ដែន ទឹក​អន្ដរជាតិ​៕​ ប្រភព​ពី​ Reuters

Share

ព័ត៌មានទាក់ទង

Image