វ៉ាស៊ីនតោន៖សេតវិមានដែលមានម្ចាស់ថ្មី គឺលោក ដូណាល់ត្រាំ បានធ្វើការព្រមានភ្លាមៗ ប្រឆាំងប្រទេសចិន ដែលមានមហិ្ឆចតាកាន់កាប់សមុទ្រចិនខាងត្បូងដោយឯកតោភាគី។
ការព្រមានរបស់អាមេរិក ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ នៃការចូលកាន់តំណែងរបស់ប្រធានាធិបតី ដូណាល់ត្រាំ។ តាមសេចក្ដីថ្លែងការណ៍របស់សេតវិមាន គឺអាមេរិកប្រាប់ទៅចិនថា ខ្លួនត្រូវតែការពារអត្ថ ប្រ យោជន៍របស់ប្រទេសជាតិនៅតំបន់ដែនសមុទ្រចិនខាងត្បូង ព្រោះវាជាតំបន់នាវាចរអន្ដរជាតិ។ បេក្ខជនតែងតាំងជារដ្ឋមន្ដ្រីការបរទេសអាមេរិក លោក Rex Tillerson បានបញ្ជាក់ដូចនេះទៅកាន់សន្និសីទសារព័ត៌មាន ដោយអះអាងថា ក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវតែការពារផលប្រយោជន៍នៅទីនោះ ហើយត្រូវតែរារាំងមហ្ឆិចតារបស់ចិន។
សូមជម្រាបថា ជម្លោះដែនសមុទ្រចិនខាងត្បូងបានកើតឡើងជាច្រើនឆ្នាំមកហើយ ដែលនៅទីនោះប្រទេសចិនបានស្ថាបនាកោះសិប្បនិម្មិត ហើយចាប់ផ្ដើមវាទទីតំបន់នោះ ដែលនាំអោយប្រទេសជាប់ពាក់ព័ន្ធសម្ដែងកំហឹងយ៉ាងខ្លាំង ក្នុងនោះសហរដ្ឋអាមេរិកត្រូវបានចាត់ទុកថា ជាអ្នកនៅពីក្រោយជម្លោះដ៏លេចធ្លោជាងគេ៕ ប្រភព CNA