en     km
en     km

តើ​ការ​បណ្ដេញ​ជន​ផ្ដាច់​ការ​ Gambia​ ពី​ប្រទេស​គឺជា​មេរៀន​ សម្រាប់​ជន​ផ្ដាច់​ការ​ដទៃ​ទៀត​ឬទេ​?​

Share

​ហ្គាំ​បៀ​៖​ប្រទេស​ណា​ក៏​មានការ​ភ្ញាក់ផ្អើល​ដែរ​ ចំពោះ​ជន​ផ្ដាច់​ការ​នៅ​ប្រទេស​ Gambia​ សុខចិត្ត​ ទម្លាក់ អាវុធ​ក្រោម​ការ​ឡោម​ព័ន្ធ​ របស់​កងទ័ព​សហភាព​អា​ហ្រិ្វ​ក​ខាងលិច​ ហើយ​សម្រេច​ឱ្យ​គេ​និរទេស​ខ្លួន​ទៅ​នៅ​ប្រទេស​ គី​ណេ​ ជា​ជាង​ការ​ប្រ​ឈ​មុខ​គ្នា​គ្រោះថ្នាក់​ដល់​ជាតិ​ទាំងមូល​។​

jamesh

​ល្បិច​ក្រាញ​អំណាច​របស់​ជន​ផ្ដាច់​ការ​ Yayha​ Jammeh​  ដែល​មិន​បាន​ជោគជ័យ​នេះ​ ពិតជា​មេរៀន​មួយ​សម្រាប់​ មេដឹកនាំ​ផ្ដាច់​ការ​មួយ​ចំនួន​ នៅ​លើ​ពិភពលោក​ ជា​ពិសេស​ មេដឹកនាំ​នៅ​ទ្វីបអាហ្វ្រិក​ទាំងមូល​ ដែល​សំបូរ​ទៅ​ដោយ​មេដឹកនាំ​ផ្ដាច់​ការ​ ច្រើន​ជាងគេ​បើ​ធៀប​នឹង​ទ្វីប​ដទៃ​ទៀត​។​

​បុរស​កាន់​អំណាច​ ២២​ឆ្នាំ​នៅ​ Gambia​ ពោរពេញ​ទៅ​ដោយ​ការ​រំលោភសិទ្ធិ​មនុស្ស​ដែល​បរា​ជ័​ យ​ក្នុង​ការ​បន្ត​ក្រាញ​អំណាច​នេះ​ បាន​នាំ​ឱ្យ​មានការ​ចោទសួរ​ជា​ច្រើន​ ថា​ តើ​មក​ពី​កត្តា​អ្វីខ្លះ​។​

​បើ​និយាយ​ពី​ កត្តា​អ្វីខ្លះ​ដែល​នាំ​ឱ្យ​លោក​ Jammeh​ មិន​អាច​បន្ត​កាន់​អំណាច​បាន​ទៀត​នោះ​ គឺ​មាន​ដូច​ជា​៖

-​ដោយសារ​ប្រជាជន​ Gambia​ បាន​ទម្លាក់​ លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ កាលពី​ថ្ងៃ​ទី​១​ ធ្នូ​។​

-​កម្លាំង​គណបក្សប្រឆាំង​កាន់តែ​ធំ​ ហើយ​មានការ​គាំទ្រ​ពី​ប្រជាជន​កាន់តែ​ខ្លាំង​។​

-​មេបញ្ជាការ​កងទ័ព​របស់​ប្រទេស​ Gambia​ ប្រកាន់​ជំហរ​ឯករាជ្យ​ មិន​លំអៀង​ខាង​បក្សនយោបាយ​។​

-​រដ្ឋមន្ត្រី​របស់​លោក​ Jammeh​ មិន​គាំទ្រ​ឱ្យ​លោក​បន្ត​កាន់​អំណាច​ទៀត​។​

-​ប្រជាជន​ដែល​បោះ​ឆ្នោត​គាំទ្រ​លោក​ មិន​ចេញ​មុខ​មក​ជួយ​ការពារ​លោក​។

-​ភាព​ច្បាស់លាស់​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​ Adama​ Barrow​ ដែល​មិន​ប្រើប្រាស់​មធ្យោបាយ​ ហិង្សា​ ហើយ​សម្រេច​ស្វែងរកអន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​។​

-​សហគមន៍​អន្តរជាតិ​ជា​ពិសេស​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​  ព្រមៗ​គ្នា​  គាបសង្កត់​បុរស​ខ្លាំង​រូប​នេះ​ ដោយ​សម្រេច​ឲ្យ​កងទ័ព​ប្រជាធិបតេយ្យ​ សហភាព​អាហ្វ្រិក​ ចូល​បណ្ដេញ​លោក​ចេញពី​វិមាន​ប្រធានាធិបតី​។

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ចាប់អារម្មណ៍​ ការ​បណ្ដេញ​លោក​ Jammeh

sator

​នៅ​ពេល​កងទ័ព​ អា​ហ្រិ្វ​ក​ខាងលិច​ដែល​ទទួល​បាន​ភ្លើង​ខៀវ​ ពី​ក្រុមប្រឹក្សា​សន្ត​សុខ​អង្គការសហប្រជា ជាតិ​ ចូលលុក​លុយ​ប្រទេស​Gambia​ ដើម្បី​ចាប់ខ្លួន​ លោក​ Jammeh​  គេ​សង្កេត​ឃើញ​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ល្បីៗ​ជា​ច្រើន​ បាន​ចុះ​ផ្សាយ​ព្រឹត្តិការណ៍​នេះ​ យ៉ាង​ព្រោងព្រាត​។​ បណ្ដាញ​ផ្សាយ​ព័ត៌ មាន​ទាំងនោះ​ មាន​ដូច​ជា​ BBC,​ CNN,​  ABC​ Fox​ News,​ Channel​ News​ Asia,​ The​ Guardian​, Telegram,​ AFP,​ AP,​ Reuters​ និង​Thai​ The​ Nation​។

​ករណី​របស់​លោក​ Jammeh​ នាំ​ឱ្យ​ ប្រទេស​ជិតខាង​ចាប់អារម្មណ៍​

robert-mugabe
លោក រ៉ូបឺត មូហ្គាបេ នាយករដ្ឋមន្រ្ដី ប្រទេស៊ីមបាវេ

​យ៉ាងតិច​ប្រទេស​១០​ ក្នុង​ចំណោម​ប្រទេស​នៃ​ទ្វីបអាហ្វ្រិក​ដែល​មេដឹកនាំ​កាន់​អំណាច​ ចាប់ពី​ជា​២០​ឆ្នាំ​ឡើង​ កំពុង​តែ​សិក្សា​អំពី​ការ​បណ្ដេញ​ចេញពី​អំណាច​ដូច​លោក​ Jammeh​ ពី​តំណែង​ ដែរ​ ដែល​ពួក​គេ​គិត​ពី​ការ​គ្រោះថ្នាក់​ ចំពោះ​ការ​បន្ត​ក្រាញ​អំណាច​។​

​ប្រទេស​ដែល​ចាប់អារម្មណ៍​ជាងគេ​ ចំពោះ​លោក​ Jammeh​ ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​និរទេស​ខ្លួន​គឺ​ប្រទេស​ ស៊ី​ម​បា​វេ​ ។​ ប្រទេស​ក្រីក្រ​មួយ​នេះ​ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​តា​ចាស់​ម្នាក់​អាយុ​៩៣​ឆ្នាំ​គឺ​លោក​  Robert​ Mugabe​។​ប្រជាជន​និង​អ្នកនយោបាយ​របស់​ប្រទេស​នេះ​  កំពុង​ស​ម្លឹ​ក​មើល​ការ​ផ្លាស់​ប្ដូរ​ជន​ផ្ដាច់​ការ​បាន​ដោយ​ជោគជ័យ​។​

ប្រទេស​នេះ​ត្រូវ​បាន​អង្គការសិទ្ធិមនុស្ស​អន្ដរជាតិ​ជា​ច្រើន​ចាត់​ទុក​ថា​ ជា​រដ្ឋ​មួយ​គ្រោះថ្នាក់​បំផុត​ចំពោះ​ក្រុមប្រឆាំង​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្រោម​ការ​គ្រប់​គ្រង់​របស់​លោក​ Robert​ Mugabe​។​ លោក​ Robert​ Mugabe​ បច្ចុប្បន្ន​មាន​អាយុ​ ៩៣​ឆ្នាំ​ លោក​នៅ​តែ​ព្យាយាម​បន្ដ​កាន់​អំណាច​ ១​អាណត្ដិ​ទៀត​ ដែល​លោក​ថា​ លោក​ចង់​កាន់​អំណាច​រហូត​លោក​អាយុ​១០០​ឆ្នាំ​។​ មិន​ថា​ឡើយ​ ប្រទេស​ហ្ស៊ិ​ប​ បា​វេ​  គឺ​នៅ​មាន​ប្រទេស​ជា​ច្រើន​ទៀត​ចាប់អារម្មណ៍​ដូច​គ្នា​នេះ​ដែរ​ ដូច​ជា​ ទេស​ Cameroon,​  Equatorial,​ Guinea,​ Angola,​  Burkina​ Faso​ ,Uganda​ ,Sudan,​  Chad,​  Eritrea​ ,Congo៕

Share

ព័ត៌មានទាក់ទង

Image