ភ្នំពេញ៖ នាយករដ្ឋមន្ដ្រី Mauriti ជារដ្ឋមួយនៃទ្វីបអាហ្វ្រិក គឺ លោក Anerood Jugnauth បាននិយាយថា លោកសម្រេចចុះចេញពីតំណែងដោយផ្ទេរអំណាចទៅអោយកូនប្រុសរបស់លោក ដែលមានឈ្មោះ Pravind ។
លោក Anerood Jugnauth នាយករដ្ឋមន្រ្ដី នៃប្រទេសMauriti [/caption]តាមបណ្ដាញផ្សាយព័ត៌មាន BBC នាយករដ្ឋមន្ដ្រីនេះ បានឡើងកាន់តំណែងនៅឆ្នាំ ១៩៨២ ហើយបច្ចុប្បន្នលោកមានអាយុ ៨៦ឆ្នាំ។ ថ្លែងលើកញ្ចក់ទូរទស្សន៍លោក Jugnauth បាននិយាយថា លោកពេញចិត្តផ្ទេរតំណែងទៅអោយកូនប្រុសពៅរបស់លោក ដែលជារដ្ឋមន្ដ្រីហិរញ្ញវត្ថុ និងជាប្រធានគណបក្សចលនាសង្គមនិយមដែលកំពុងគ្រប់គ្រងអំណាច ។ ករណីនេះ ក្រុមគណបក្សប្រឆាំងបានរិះគន់យ៉ាងខ្លាំងដែលចាត់ទុកថា នាយករដ្ឋមន្ដ្រីរូបនេះ បានរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។
នេះជារឿងចម្លែកមួយទៀតនៃទ្វីបអាហ្វ្រិក ដែលកើតមានបែបនេះ ចំពោះស្ថានការណ៍នយោបាយប្រទេសជាតិ។ កាលពីចុងសប្ដាហ៍នេះ ជនផ្ដាច់ការមួយរូបនៃប្រទេសGambia ដែលមិនព្រមចុះចេញពីអំណាចត្រូវបានកងទព័សហភាពអាហ្វ្រិក ឡោមព័ទ្ធចាប់បង្ខំអោយចេញពីវិមានប្រធានាធិបតី៕