en     km
en     km

ឥណ្ឌា​ ៖​ ១៣​ នាក់​ស្លាប់​ និង​ ១០០​ នាក់​រង​របួស​ ក្នុង​ឧបទ្ទវហេតុ​រថភ្លើង​បើក​ធ្លាក់​ផ្លូវ​

Share

​ញូ​ដេ​លី​ ៖​ យ៉ាង​ហោច​ណាស់​មនុស្ស​ ១៣​ នាក់​បាន​ស្លាប់​ និង​ប្រមាណ​ ១០០​ នាក់​រង​ផ្សេង​ទៀត​របួស​ បន្ទាប់​រថភ្លើង​ល្បឿន​លឿន​ បាន​បើក​ធ្លាក់​ផ្លូវ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ឥណ្ឌា​ ។​ ហេតុការណ៍​នេះ​ជា​គ្រោះ​មហន្តរាយ​ចុង​ក្រោយ​បំផុត​របស់​ប្រទេស​ ដែល​មាន​បណ្តាញ​ផ្លូវ​រថភ្លើង​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក​។​

រថភ្លើងដែលជួបគ្រោះថ្នាក់នៅឥណ្ឌា។
រថភ្លើងដែលជួបគ្រោះថ្នាក់នៅឥណ្ឌា។
​តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​ផ្លូវដែក​បានឱ្យ​ដឹង​ថា​ ហេតុការណ៍​រត់​ភ្លើង​បើក​ធ្លាក់​ផ្លូវ​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​ ១១​ ព្រឹក​ថ្ងៃ​ទី​ ២១​ មក​រា​ ម្សិល មិញ​។​ ទីតាំង​កើតហេតុ​ស្ថិត​នៅ​ក្បែរ​ស្ថានីយ៍​រថភ្លើង​ Kuneru​ ក្នុងស្រុក​ Vizianagram​ នៃ​រដ្ឋ​ Andhra​ Pradesh​ ។

​លោក​ J.​ P.​ Mishra​ បាន​អ្នកនាំពាក្យ​ផ្លូវដែក​ទិស​ខាងកើត​បាន​ប្រាប់​ទីភ្នាក់ងារ​ AFP​ ថា​៖«​មនុស្ស​ ១៣​ នាក់​ត្រូវ​បាន​គេ​បញ្ជាក់​ថា​បាន​ស្លាប់​ ចំណែក​អ្នក​ផ្សេង​ទៀត​បាន​រង​របួស​»​។​ លោក​បាន​ថ្លែង​ថា​៖​ «​ការ​អ្នក​របួស​ត្រូវ​បាន​គេ​យក​ទៅ​កាន់​មន្ទីរពេទ្យ​ពីរ​កន្លែង​នៅ​ក្បែរ​នោះ​»​។​

រថភ្លើង​ដែល​ជួប​ឧបទ្ទវ​ហេតុនេះ​ ធ្វើ​ដំណើរ​ពី​ទីក្រុង​ Jagdalpur​ ទៅ​តំបន់​ Bhubaneswar​ រដ្ឋធានី​ Odisha​ ។​

​របាយការណ៍​របស់​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​ ២០១២​ បាន​បញ្ជាក់​ថា​ មាន​មនុស្ស​ ១៥០០០​ នាក់​បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ នៅ​លើ​ផ្លូវដែក​ក្នុង​ប្រទេស​ឥណ្ឌា​។​

​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ Narendra​ Modi​ បាន​សន្យា​បោះទុន​វិ​និ​យោ​ក្នុង​ទឹកប្រាក់​ ១៣៧​ ពាន់​លាន​ដុល្លារ​រយៈពេល​ប្រាំ​ឆ្នាំ​ ដើម្បី​ធ្វើ​ទំនើប​កម្ម​ផ្លូវដែក​ដែល​បែកបាក់​ និង​ចាស់​ទ្រុឌ​ទ្រុម​ឱ្យ​មាន​សុវត្ថិភាព​ លឿន​ជាង​មុន​ និង​មាន​ប្រសិទ្ធិ​ភាព​បន្ថែម​ទៀត​៕​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image