en     km
en     km

ជន​ផ្តាច់​ការ​ Jammeh​ និរទេស​ខ្លួន​តាម​យន្តហោះ​ទៅ​ប្រទេស​ ហ្គី​ណេ​ ហើយ​

Share

ហ្គាំ​ប៊ី​ ៖​ លោក​អតីត​ប្រធានាធិបតី​ ហ្គាំ​ប៊ី​ យ៉ា​យ៉ា​ ចា​ម៉េ​ស៍​ (Yahya​ Jammeh)​ បាន​ចាកចេញ​ប្រទេស​តាម​យន្តហោះ​ហើយ​ បន្ទាប់​កងទ័ព​សហ ភាព​អា​ហ្វ្រិ​ច​ និង​ប្រជាជន​ខ្លួនឯង​បាន​បណ្ដេញ​លោក​ពី​តំណែង​ ដែល​បាន​កាន់​ជាង​ ២២​ ឆ្នាំ​ក្នុង​អំណាច​នោះ​។​

លោក Jammeh ទទួលបានការអមដំណើរពេលចាកចេញទៅកាន់ប្រទេសទី៣។រូបភាពពីBBC
លោក Jammeh ទទួលបានការអមដំណើរពេលចាកចេញទៅកាន់ប្រទេសទី៣។រូបភាពពីBBC
​សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្តា​រដ្ឋ​អាហ្វ្រិក​ខាងលិច​ ហៅ​កាត់​  ECOWAS​ បានឱ្យ​ដឹង​ថា​ លោក​ Jammeh​ បាន​ឡើង​ជិះ​យន្តហោះ​ ទៅ​កាន់​ប្រទេស​ ហ្គី​ណេ​ ជាទី​ដែល​លោក​ធ្វើ​ដំណើរ​និរទេស​ខ្លួន​។​

​លោក​ ចា​ម៉េ​ស៍​ បាន​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ខែធ្នូ​ ដោយ​លទ្ធ​បាន​ទៅ​លើ​លោក​ អា​ដា​ម៉ា​ បា​រ៉ូ​វ​ (Adama​ Barrow)​ ប៉ុន្តែ​ភ្លាមៗ​លោក​ Jammeh​ បាន​ប្រកែក​មិន​ទទួលយក​លទ្ធផល​នោះ​។​

ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទូរទស្សន៍​ BBC​ លោក​ Barrow​ និយាយ​ថា​ លោក​ចង់​បង្កើត​គណៈកម្មាធិការ​ និង​ការ​ផ្សះផ្សា​ជាតិ​មួយ​ ដើម្បី​ស៊ើប អង្កេត​ពី​ការ​ចោទប្រកាន់​អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​អំឡុង​ពេល​ដែល​លោក​ ចា​ម៉េ​ស៍​ កាន់​អំណាច​។​

លោក​ Marcel​ de​ Souza​ ប្រធាន​សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិក​ខាងលិច​ (ECOWAS)​ បាន​និយាយ​ថា​ ប្រតិបត្តិការ​យោធា​នេះ​ បាន​បញ្ជូន​កង ទ័ព​អាហ្វ្រិក​ខាងលិច​ចូល​ទៅ​ក្នុង​ប្រទេស​ ហ្គាំ​ប៊ី​ ដើម្បី​គាំទ្រ​លោក​ Barrow​។​

តាម​សេចក្តីរាយការណ៍​ពី​ព្រ​លាន​យន្តហោះ​បានឱ្យ​ដឹង​ថា​ ដំណើរ​ចាកចេញ​របស់​លោក​ Yahya​ Jammeh​ ក៏​មាន​រៀបចំ​ក្បួន​រថយន្ត​ធំ​ ហើយ​អ្នក គាំទ្រ​យ៉ាងច្រើន​កុះករ​ក៏​មក​អប​ដំណើរ​លា​លោក​ផង​ដែរ​។​

លោក​ Jammeh​  បាន​ឈរ​នៅ​លើ​វេទិកា​តូច​មួយ​ ហើយ​ស្ដាប់​តន្ត្រី​ដែល​ប្រគំ​ដោយ​ក្រុម​តន្ត្រី​យោធា​។​ ជាង​នេះ​ទៀត​ ពិធី​ជូន​ដំណើរ​លោក​ Jammeh​ ក៏​មាន​ក្រាល​កំរាលព្រំ​ក្រហម​វែង​ សម្រាប់​ឱ្យ​លោក​ដើរ​ឡើង​លើក​យន្តហោះ​សាក​សម​នឹង​ឋានៈ​ជា​មេ​ដឹក​ផង​ដែរ​។​

លោក​ Jammeh​ បាន​ឈាន​ជើង​ឡើង​កាំជណ្តើរ​យន្តហោះ​ ហើយ​ងាក​ក្រោយ​ថើប​និង​គ្រវី​គម្ពីរ​កូ​រ៉ា​ន​ផង​ដែរ​៕​ប្រភព​ ៖​ BBC

Share

ព័ត៌មានទាក់ទង

Image