en     km
en     km

របាយការណ៍​ ៖​ ១១៨​ នាក់​ស្លាប់​ និង​របួស​ ៣៥៦​នាក់​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដើមឆ្នាំ​ ២០១៧

Share

​ភ្នំពេញ​ ៖​ យោង​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ រយៈពេល​ ១៤​ថ្ងៃ​ គិត​ចាប់​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៧​ បានឱ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​ ២៤២​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ចំនួន​ ១១៨​នាក់​ រង​របួស​សរុប​ ចំនួន​ ៣៥៦​នាក់​ ក្នុង​នោះ​របួសធ្ងន់​ ២៣១​នាក់​ និង​រង​របួសស្រាល​ ចំនួន​ ១២៥​នាក់​ ។​

trafic-thum

​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៧​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ២៣៦៦​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ០៦០៤​ គ្រឿង​ និង​ពិន័យ​សរុប​ ចំនួន​ ១៧៦២​ គ្រឿង​ ។

​ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៧​ម្សិលមិញ​ មាន​ករណី​គ្រោះថ្នាក់​កើតឡើង​ ចំនួន​ ៥​លើក​ (​ យប់​ ៥​លើក​ )​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ២​នាក់​ (​ ប្រុស​ )​ រង​របួសធ្ងន់​ ៣​នាក់​ (​ ប្រុស​ )​ និង​រង​របួសស្រាល​ ៥​នាក់​(​ប្រុស​)​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ១៤​នាក់​ (​ យប់​ ៤​នាក់​ )​ ៕

Share

ព័ត៌មានទាក់ទង

Image