en     km
en     km

ពលរដ្ឋ​ហ្គាំ​ប៊ី​រាំច្រៀង​ពេល​ដែល​ដឹង​ថា​ ជន​ផ្ដាច់​ការ​ Jammeh​ សារភាព​កំហុស​សុំ​ទៅ​រស់នៅ​ក្រៅប្រទេស​

Share

​ហ្គាំ​ប៊ី​ ៖​ ប្រធានាធិបតី​ចាញ់ឆ្នោត​នៃ​ប្រទេស​ហ្គាំ​ប៊ី​បាន​សម្រេច​ចាក​ចេញពី​ប្រទេស​ទៅ​នៅ​ប្រទេស​ គី​ណេ​ បន្ទាប់​ពី​ចុះហត្ថលេខា​យល់​ព្រមទៅ​រស់នៅ​ប្រទេស​នេះ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សុំ​សិទ្ធិ​ជ្រកកោន​នាំ​ឲ្យ​ប្រជាជន​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ ដោយសារ​ពួក​គេ​បាន​ឈ្នះ​លើ​អ្នកគ្រប់ គ្រង​អំណាច​ផ្ដាច់​ការ​ ២២​ ឆ្នាំ​មកនេះ​។​

ពលរដ្ឋ ហ្គាំប៊ី ចេញមកតាមដងផ្លូវរាំច្រៀងពេលលោក Yahya Jammeh ជនកាន់អំណាចផ្តាច់ការចេញពីតំណែង។
ពលរដ្ឋ ហ្គាំប៊ី ចេញមកតាមដងផ្លូវរាំច្រៀងពេលលោក Yahya Jammeh ជនកាន់អំណាចផ្តាច់ការចេញពីតំណែង។
តាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​ហ្គាំ​ប៊ី​ ដូច​ជា​ សារព័ត៌មាន​ Freedom​ Newspaper​ បាន​ឲ្យ​ដឹង​ថា​ ប្រជាជន​ ហ្គាំ​ប៊ី​ ទាំងប្រុស​ ទាំងស្រី​ ពិសេស​គឺ​ក្រុម​យុវជន​បាន​បញ្ចេញ​ទស្សន​ និង​កាយវិការ​រាំច្រៀង​តាម​ដង​វិ​ថី​នានា​ទូ​ទាំង​ប្រទេស​ ដែល​មើលទៅ​ដូច​ជា​ការ​ស្វា គមន៍​កងទ័ព​សហភាព​អាហ្វ្រិក​ មក​បណ្ដេញ​លោក​ ចា​មេស​ ចេញពី​អំណាច​។​ តែ​ជា​ការ​ពិត​ពួក​គាត់​សប្បាយ​រីករាយ​ដោយសារ​តែ​ដឹង​ថា​ លោក​ ចា​មេស​ សម្រេច​បោះបង់​ការ​ក្រាញ​អំណាច​របស់​លោក​ហើយ​ចុះចាញ់​ក្នុង​សមរភូមិ​មួយ​ សុខ​ចិ​តុ្ដ​រស់នៅ​ជា​ជន​និរទេស​ខ្លួន​។​

តាម​សេចក្ដីរាយការណ៍​ដដែល​ មេដឹកនាំ​សហភាព​អាហ្វ្រិក​មួយ​ចំនួន​កំពុង​តែ​សម្របសម្រួល​ឲ្យ​ប្រធានាធិបតី​ឈ្នះ​ឆ្នោត​ អា​ដា​ម៉ា​បា​រ៉ូ​ ចូល​កាន់​តំណែង​នៅ​រយៈពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​។

​កាលពី​ថ្ងៃ​ម្សិលមិញ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ និង​អង្គការសហប្រជាជាតិ​បាន​ប្រកាស​គាំទ្រ​ប្រទេស​ ហ្សេ​នេ​ហ្គា​ល់​ ដែល​បាន​លើកទ័ព​សហភាព​អាហ្វ្រិក​ចូល​ទៅ​បណ្ដេញ​លោក​ ចា​មេស​ ចេញពី​អំណាច​។​ យ៉ាងណា​ក៏​ដោយ​លោក​ ចា​មេស​ ដែល​សម្រេច​ចាក​ចេញពី​តំណែង​នេះ​គឺ​បន្ទាប់​ពី​កងទ័ព​នៃ​ក្រុម​អង្គរក្ស​របស់​លោក​បាន​ទម្លាក់អាវុធ​រត់​ចោល​សមរភូមិ​ ដោយ​ទុក​ឲ្យ​លោក​ ចា​មេស​ ប្រឈម​មុខ​និង​ការ​ឡោម​ព័ន្ធ​របស់​កងទ័ព​សហភាព​អាហ្វ្រិក​។​ ប្រជាជន​ហ្គាំ​ប៊ី​ ភាគច្រើន​បាន​មក​ជួបជុំ​គ្នា​នៅ​រដ្ឋធានី​ បាន​យ៉ុ​ល​ ដើម្បី​ឃ្លាំមើល​ការ​ដើរ​ចូល​វិមាន​ប្រធានាធិប តី​របស់​បេក្ខជន​ឈ្នះ​ឆ្នោត​ អា​ដា​ម៉ា​បា​រ៉ូ​៕​ ប្រភព​ FN​

Share

ព័ត៌មានទាក់ទង

Image