en     km
en     km

​សាលា​រាជធានី​ភ្នំពេញ​សម្រេច​ផ្តល់​ទីតាំង​ ៣​ កន្លែង​សម្រាប់​ជន​ពិការ​ប្រគំ​តន្ត្រី​រក​មូល​និ​ធិ​

Share

​ភ្នំពេញ​ ៖​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ស​ម្រ​ច​ផ្តល់​ទីតាំង​ ៣​ កន្លែង​សម្រាប់​តន្ត្រី​ជន​ពិការ​ប្រគំ​តន្ត្រី​រៃ​អង្គាស​មូល​នី​ធិ​មក​ផ្គត់ផ្គង់​ជីវភាព​ឲ្យ​បាន​សមរម្យ​។​

រូបជនពិការច្រៀងដើម្បីរៃអង្គាស់ថវិកាចិញ្ចឹមជីវិត។រូបភាពពី ហ្វេសប៊ុក Rasmei Kampuchea: home
រូបជនពិការច្រៀងដើម្បីរៃអង្គាស់ថវិកាចិញ្ចឹមជីវិត។រូបភាពពី ហ្វេសប៊ុក Rasmei Kampuchea: home
​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ បន្ទាប់​ពី​ជន​ពិការ​ទាំងនោះ​សម្រេច​មិន​ប្រគំ​តន្ត្រី​នៅ​ទី​សាធា រណៈ​ រួច​មក​ អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​ផ្តល់​ទីតាំង​ ៣​ កន្លែង​ រួម​មាន​រមណីយដ្ឋាន​វត្ត​ភ្នំ​ សួន​អតីត​ទីលាន​ប្រជាធិប តេយ្យ​ និង​សួនច្បារ​មុខ​វត្ត​បទុម​វ​តី​។​

ការ​សម្រេច​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​ជន​ពិការ​ ដែល​ច្រៀង​តាម​ទី​សាធារណៈ​នានា​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​រក​ដំណោះ ស្រាយ​ទីតាំង​ និង​ រៀបចំ​ឆាក​ជូន​ពួក​គាត់​ឲ្យ​បាន​សម​ស្រប​។​

លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​បញ្ជាក់​ថា​ កិច្ចការ​នេះ​ មន្ទីរ​សង្គមកិច្ច​រាជធានី​ បាន​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ សង្កាត់​ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​បងប្អូន​ជន​ពិការ​ទាំងនោះ​ ហើយ​មន្ទីរ​សង្គមកិច្ច​ ត្រូវ​ជួប​ជាមួយ​បងប្អូន​ជន​ពិការ​ទាំងអស់​ ស្វែង​យល់​អំពី​សមត្ថភាព​ ចំណេះ​ ជំនាញ​ ដើម្បី​មាន​លទ្ធភាព​ផ្តល់​ការងារ​ដល់​ពួក​គាត់​។​ លោក​ថា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​នឹង​រៀបចំ​ឆាក​តន្ត្រី​ជូន​នៅ​តាម​ទីតាំង​ទាំង​ ៣​ ខាងលើ​ផង​ដែរ​។

​តាម​របាយការណ៍​សាលា​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ ជន​ពិការ​ច្រៀង​តាម​ទី​សាធារណៈ​បច្ចុប្បន្ន​មាន​ ២១​ ក្រុម​ ដែល​មាន​សមាជិក​សរុប​ចំនួន​ ១៩៤​ នាក់​៕

Share

ព័ត៌មានទាក់ទង

Image