en     km
en     km

ជន​ផ្តាច់​ការ​ Yahya​ Jammeh​ ស្នើ​សុំ​ពន្យារពេល​សម្រាប់​ការ​ចាក​ចេញពី​អំណាច​

Share

​បង់​ហ្សូ​ល​ ៖​ មេដឹកនាំ​ដ៏​យូរអង្វែង​ និង​ជា​ជន​ផ្តាច់​ការ​មួយ​រូប​គឺ​លោក​ យ៉ា​យ៉ា​ ចា​ម៉េ​ស៍​ (Yahya​ Jammeh)​ បាន​ស្នើ​ឱ្យ​ប្លុក​សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្តា​រដ្ឋ​អាហ្វ្រិក​ខាងលិច​ ហៅ​កាត់​ ECOWAS​ ពន្យា​ពេល​ចាក​ចេញពី​អំណាច​របស់​លោក​រយៈពេល​កន្លះ​ថ្ងៃ​ គឺ​រហូត​ដល់​ម៉ោង​ ៤​ ល្ងាច​ម៉ោង​នៅ​ក្នុងស្រុក​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ ពី​ប្រភព​រដ្ឋាភិបាល​នៅ​ថ្ងៃ​សុក្រ​ទី​ ២០​ នេះ​។​

ជន​ផ្ដាច់​ការ​ Yhaya​ Jammeh​
ជន​ផ្ដាច់​ការ​ Yhaya​ Jammeh​
​តាម​សាក្សី​បានឱ្យ​ដឹង​ថា​ ប្រធានាធិបតី​ប្រទេស​ ហ្គី​ណេ​ លោក​ អាល់​ប៉ា​ កាន​ឌី​ (Alpha​ Conde)​ និង​លោក​ប្រធានាធិបតី​ មូ​ហា​មេ​ត​ អូ​ អា​ប៊ី​ឌី​ អាស៊ី​ស​ (Mohamed​ Ould​ Abdel​ Aziz)​ នៃ​ប្រទេស​ ម៉ូ​រី​តានី​ បាន​មក​ដល់​ប្រទេស​ ហ្គាំ​ប៊ៀ​ ក្នុង​រដ្ឋធានី​ បង់​ហ្សូ​ល​ នៅ​ថ្ងៃ​សុក្រ​នេះ​ សម្រាប់​កិច្ច​ពិភាក្សា​លះបង់​តំណែង​ចុង​ក្រោយ​ ជាមួយ​លោក​ ចា​ម៉េ​ស៍​។​

​តែ​យ៉ាងណា​ គោលបំណង​ចុះ​ចេញពី​តំណែង​របស់​លោក​ ចា​ម៉េ​ស៍​ យ៉ាងណា​នោះ​ គឺ​មិនដឹង​ច្បាស់​នោះ​ទេ​។​

គួរ​គត់​សម្គាល់ថា​ ការ​ស្នើ​សុំ​ពន្យារពេល​ចេញពី​តំណែង​នេះ​ គឺ​ដោយសារ​កងទ័ព​សហភាព​អាហ្វ្រិក​ (​អាហ្វ្រិក​ខាងលិច​)​ ដឹកនាំ​ដោយ​ប្រទេស​ ហ្សេ​នេ​ហ្គា​ល់​ បាន​រុលចូល​ប្រទេស​នេះ​ នៅ​ម៉ោង​ ៣​ ទាប​ភ្លឺ​ថ្ងៃ​សុក្រ​ ទី​២០​ មក​រា​ដើម្បី​តាម​ចាប់ខ្លួន​ជន​ផ្ដាច់​ការ​ Yahya​ Jammeh​ ដែល​គេ​ជឿ​ថា​កំពុង​លាក់ខ្លួន​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​ ដែល​ការពារ​យ៉ាង​រឹង​មាំ​ដោយ​កងទ័ព​អង្គរក្ស​របស់​លោក​ប្រមាណ​ជា​ ២៥០០​នាក់​។​

Share

ព័ត៌មានទាក់ទង

Image