en     km
en     km

កូន​មន្ត្រី​អា​ដ​ហុ​ក​៖​ដៃ​ប៉ា​ខ្ញុំ​ស្អាត​បំផុត​គ្មាន​ប្រឡាក់​ឈាម​នរណា​ទេ​តែ​ហេតុ​អី​ដៃ​គាត់​ជាប់​ខ្នោះ​?​ 

Share

រយៈពេល​ជិត​៨​ខែ​ហើយ​ ដែល​មន្ត្រីជាន់ខ្ពស់​ខ្ពស់​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អា​ដ​ហុ​ក​និង​ មន្ត្រី​គ​.​ជ​.​ប​ ត្រូវ​បាន​ជាប់​ឃុំ​ ពី​បទចោទប្រកាន់​ពី​បទ​សូកប៉ាន់​ និង​សមគំនិត​ ឲ្យ​សាក្សី​ផ្តល់​ច​ម្លើ​ល​មិន​ពិត​ដល់​តុលាការ​។​ ដោយ​មើលឃើញ​ ពី​ការ​ជាប់​ឃុំ​របស់​ឪពុក​ ម្ដាយ​កាន់តែ​យូរ​ កូនប្រុស​ស្រី​មន្ត្រី​អា​ដ​ហុ​កបាន​បង្ហាញ​ពី​ការ​ឈឺចាប់​ របស់​ខ្លួន​ជា​ថ្មី​ម្ដងទៀត​។

adhoc-02

​ សារ​របស់​ពួក​គាត់​បាន​បង្ហាញ​ពី​ការ​រស់នៅ​បែក​គ្នា​ដោយ​ក្ដី​ឈឺចាប់​ ឪពុក​ព្រាត់កូន​ កូន​នឹក​ម្ដាយ​។​ ឪពុក​គ្មាន​បាតដៃ​ប្រឡាក់​ឈាម​ទេ​ តែ​ដៃ​ឪពុក​ជាប់​ខ្នោះ​ទៅ​វិញ​ ។​ អ្ន​វិភាគ​យល់​ឃើញ​ថា ​នេះ​ជា​ភាព​សោកសៅ​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ដោះ​លែង​ពួក​គាត់​ទៅ​។

​សារ​នេះ​ បាន​បង្ហាញ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កូនៗ​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំងនោះ​។​

​កញ្ញា​ សាន្ត​ វឌ្ឍនៈ​ វ​ត្តី​ ដែល​ជា​កូនស្រី​ពៅ​របស់​លោក​ យី ​សុខសាន្ត​ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក បាន​សរសេ​លើ​ទំព័រ​ហ្វេ​ប៊ុ​កថា​៖«​ដៃ​របស់​ប៉ា​ស្អាត​បំផុត​ ។​ដៃ​ប៉ា​មិន​ធ្លាប់​ប្រឡាក់​ឈាម​អ្នក​ណា​។​ ដៃ​ប៉ា​មិន​ធ្លាប់​កាន់​លុយកខ្វក់​របស់​អ្នក​ណា​។​ តែ​ហេតុ​អី​ក៏​ដៃ​ប៉ា​ត្រូវ​ជាប់​ខ្នោះ​???​ ហេតុ​អី​បាន​គេ​ចាប់​ប៉ា​ដាក់គុក​។ ​ប៉ា​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​ជា​បុគ្គល​ដែល​ប្រជាពលរដ្ឋ​គោរព​ស្រលាញ់​។​ ហេតុ​អ្វី​ក៏​សង្គម​មួយ​នេះ ​អយុត្តិធម៌​ចំពោះ ​ប៉ា ​ម្ល៉េះ​? » ។​

​ក្នុង​ន័យ​នេះ​ កញ្ញា​ សាន្ត​ វឌ្ឍនៈ​វ​ត្តី​ ចង់​បញ្ជាក់​ថា​ ឪពុក​នាង​ជា​អ្នកធ្វើការ​ងារ​សិទ្ធិ​មនុស្ស​ដោយ​មិន​គិតការ​ហត់​នឿ​យ​ឡើយ​។​ ​នាង​អំពាវនាវ​ឱ្យ​ តុលាការ​ទំលាក់​ការ​ចោទប្រកាន់​លើ​ឪពុក​នាង​ព្រោះ​គាត់​ជា​មនុស្ស​ល្អ​។​

​ចំណែក​យុវជន​ នី​ ចាន់​សេដ្ឋា​ ជា​កូនប្រុស​ទី​២​ លោក​ នី ​សុខា​ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ មក​រា​ឆ្នាំ​ ២០១៧​នេះ​ដែរ​ ដោយ​បង្ហាញ​ពី​ភាព​នឹករលឹក​ដល់​ឪពុក​ដែល​កំពុង​ជាប់​ពន្ធនាគារ​មិនដឹង​ថ្ងៃ​ណា​ត្រលប់​មក​វិញ​។

សារ​នោះ​សរសេរ​ដូច្នេះ​ថា​៖ «​តែ​ស្នាមញញឹម​របស់​ប៉ា​នេះ​ហើយ​ដែរ​ធ្វើ​ឲ្យ​កូន​នឹក​លោកប៉ា​រាល់ថ្ងៃ​។​ ប៉ា​ តើ​ថ្ងៃ​ណា​ទើប​ប៉ា​មក​ជួប​កូន​វិញ​?​ ប៉ា​ ខ្ញុំ​ចង់​ប្រាប់​ប៉ា​ថា ​កូន​ពៅ​របស់ប៉ានោះ គឺ ​ធំ​ហើយ​។​ ហើយ​អា​អូន​សួរ​ខ្ញុំ​ថា​ ​បងហា ​ប៉ា​របស់​អូន​នៅ​ណា​ ហើយ​ពេល​ណា​ប៉ា​មក​វិញ​ អូន​នឹក​ប៉ា​ខ្លាំង​ណាស់​?​ តើ​ខ្ញុំ​គួរ​ឆ្លើយ​ប្រាប់​ប្អូន​ថា​ម៉េច​ទៅ​បើ​សម្បី​តែ​ខ្ញុំ​ខ្លួនឯង​ក៏​អត់​ដឹង​ថា​ប៉ា​នៅ​ណា​ដែរ​នឹង​?»។

adhoc-01

​លោក​ សូ​ ច​ន្ថា​ សាស្ត្រ​ចា​រ្យ​វិទ្យាសាស្ត្រ​នយោបាយ​ បាន​លើ​កឡើងង​ថា​ នេះ​គឺជា​សារ​ដ៏​សោកសៅ​មួយ​ដែល​បាន​កើតឡើង​ក្នុង​សង្គម​គ្រួសារ​ជា​អ្នកទោស​មនសិការ​ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។​ លោក​ បន្ត​ បើ​អ្នកទោស​មនសិការ​នៅ​តែ​មាន​បន្ត​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ខ្មែរ​ក្នុង​ឆាក​អន្តរជាតិ​។​

​ការ​ឃុំខ្លួន​មន្ត្រី​សិទ្ធ​មនុស្ស​និង​មន្ត្រី​គជ​ប​ក្នុង​សំណុំរឿង​មួយ​នេះ​ មិន​គួរ​កើត​មាន​ទេ​ ។​ ករណី​នេះ ​សហគមន៍​អន្តជាតិ​ និង​មតិ​សាធារណជន​ខ្លះ​មើលឃើញ​ថា​ជា​រឿង​នយោបាយ​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង