en     km
en     km

លោក ​កឹ​ម ​សុខា ​ត្រៀម​ចុះ​ជួប​ពលរដ្ឋ​ខណៈ​បក្ស​កាន់​អំណាច​ព្រមាន​រំលាយ​សំឡេង​សភា​ភាគតិច​

Share

​ភ្នំពេញ​៖​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ អាច​នឹង​ចុះ​ធ្វើ​វេទិកា​សារ​ធារ​ណៈ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ជា​ថ្មី​ទៀត​ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​រំលាយ​តំណែង​តំណាងរាស្ត្រ​សំឡេង​មតិ​ភាគតិច​ក្នុង​រដ្ឋសភា​។​

kem-sokha
លោក កឹម សុខា

​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លើក​ឡើង​ដូចនេះ​ នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​គណបក្ស​រាជធានី​ ខេត្ត​ ទូ​ទាំង​ប្រទេស​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នៅ​សៀ​ល​ថ្ងៃ​ទី​ ២០​ ខែ​ មក​រា​ ឆ្នាំ​ ២០១៧​នេះ​។​ នេះ​បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ បើ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ត្រូវការ​ជួប​ចរចា​ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ គណបក្សប្រឆាំង​នឹង​នាំ​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ដើម្បី​រឿងរ៉ាវ​ជាតិ​ប្រាប់​រាស្ត្រ​ជា​ម្ចាស់​ឆ្នោត​។​ 

eng-chia-eng
លោក អេង ឆៃអ៊ាង

លោក​ ង​អេ​ង​ ឆៃ​អ៊ា​ង​៖«​បើ​គណបក្សកាន់អំណាច​ គេ​មិន​ត្រូវការ​ជួប​ចរចា​ ជាមួយ​យើង​ យើង​ត្រូវ​នាំ​គ្នា​ទៅ​និយាយ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។​នេះ​ជា​ការ​ថ្លែង​របស់​លោក​ប្រធាន​ស្តីទី​ កឹ​ម​ សុខា​ នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​គណបក្ស​រាជធានី​ ខេត្ត​ ទូ​ទាំង​ប្រទេស​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នា​រសៀល​នេះ​»​។​

​ការ​ប្រកាស​របស់​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​សភា​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​បើក​កិច្ចប្រជុំ​របស់​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​ ស​ប្ដា​ហ៍​ក្រោយ​នេះ​ ដើម្បី​ពិភាក្សា​ទៅ​លើ​វិសោធនកម្ម​ប្រការ​ ៤៨​ថ្មី​(៣)​នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ នៅ​ថ្ងៃ​ចន្ទ​ ស​ប្តា​ហ៍​នេះ​។

​ប្រ​សិប​បើ​គណបក្សកាន់អំណាច​ធ្វើ​វិសោធនកម្ម​ប្រការ​ ៤៨​ថ្មី​(៣)​នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ មែន​នោះ​ លោក​កឹ​ម​ សុខា​ ដែល​មាន​តំណែង​ជា​តំណាងរាស្ត្រ​សំឡេង​ភាគតិច​ក្នុង​រដ្ឋសភា​នឹង​រលាយ​ភ្លាមៗ​មួយ​   រំពេច​៕

Share

ព័ត៌មានទាក់ទង

Image