en     km
en     km

ដូណាល់ត្រាំសន្យាឱ្យមានការឯកភាពជាតិ

Share

លោក ដូណាល់ត្រាំ បានសន្យាថា នឹងធ្វើអោយអាមេរិក មានឯកភាពជាតិតែមួយ ឋានៈលោកជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។តាមបណ្ដាញផ្សាយព័ត៌មាន BBC ការសន្យារបស់លោក ដូណាល់ត្រាំ បានធ្វើឡើងនៅឯពិធីមួយ មុនលោកចូលសេតវិមាននៅថ្ងៃនេះ។

លោក ដូណាល់ត្រាំ ម្ចាស់តំណែងប្រធានាធិបតីថ្មីលើកទី ៤៥ នៅសហរដ្ឋអាមេរិក
លោក ដូណាល់ត្រាំ ម្ចាស់តំណែងប្រធានាធិបតីថ្មីលើកទី ៤៥ នៅសហរដ្ឋអាមេរិក

ថ្លែងក្នុងឱកាសនោះទៀត មហាសេដ្ឋីអចលនទ្រព្យដូចនេះ ដែលនាំទាំងកូន និងប្រពន្ធឡើងវេទិកា បានបន្ដទៀតថា លោកចង់ឃើញអាមេរិកខ្លាំងក្លាម្ដងទៀត និងមានការឯកភាពជាតិក្នុងឋានៈលោក ជាប្រធានាធិបតី។

គ្រួសាលោក ត្រាំ និង លោក អូបាម៉ា
គ្រួសាលោក ត្រាំ និង លោក អូបាម៉ា

លោក ដូ ណាល់ត្រាំ ត្រូវចូលទៅកាន់សេតវិមាននៅថ្ងៃនេះ បន្ទាប់ពីលោកបានឈ្នះឆ្នោតក្នុងការប្រកួតតំណែងប្រធានាធិបតីឈ្នះលើលោកស្រី គ្លីន តុន អតីតរដ្ឋមន្រ្ដីការបរទេសរបស់លោកអូបាមា ។

ជាមួយគ្នានេះ លោក អូបាមា ដែលបានកាន់តំណែងសេតវិមាន​៨ឆ្នាំមកនេះ  បានសម្ដែងការរីករាយ ផ្ទេរតំណែងប្រធានាធិបតីទៅអោយលោក ដូ ណាល់ត្រាំ ។ ប៉ុន្ដែ ប្រធានាធិបតីស្បែកខ្មៅរូបនេះ បានប្រាប់លោកដូណាល់ត្រាំ​ផ្ទាល់ថា ធ្វើជាមេដឹកនាំអាមេរិកត្រូវតែគិតអោយបានច្រើនអំពីការឯកភាពជាតិ ហើយមិនត្រូវគិតរឿងមុខជំនួយ ឬរឿងគ្រួសារនោះទេ៕

Share

ព័ត៌មានទាក់ទង

Image