ប្រទេសបង់ក្លាដេសគ្រោងនឹងស្នើសុំឲ្យប្រទេសកម្ពុជា ជំរុញការវិនិយោគលើវិស័យរោងចក្រកាត់ដេរសំលៀកបំពាក់និងវិស័យកសិកម្មក្នុងទឹកដីរបស់ខ្លួន។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបង់ក្លាដេស ដែលស្រង់សំដីដោយសារព័ត៌មាន Financial Express នៅទីក្រុងដាកា។
អគ្គលេខាធិការក្រសួងពាណិជ្ជកម្មបង់ក្លាដេស គ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរសក្តិនៅថ្ងៃអង្គារសប្តាហ៍ក្រោយក្នុងទីក្រុងភ្នំពេញ។ ការនាំចេញរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសបង់ក្លាដេស រួមមាន កប្បាស ប្រេងសំរាប់ចំអិនអាហារ ជី។ ហើយកម្ពុជានាំចូលមកវិញនូវសម្លៀកបំពាក់ ស្បែកជើងនិងស្បែក ឱសថ ក្រណាត់ទេសឯក គ្រឿងសមុទ្រនិងផលិតផលសមុទ្រ តែ ដំឡូង គ្រឿងទេស គ្រឿងសំអាងនិង សេរ៉ាមិច៕