en     km
en     km

ក្រសួង​អប់រំ​ត្រូវការ​ជំនួយ​ពី​និស្សិត​ស្ម​គ្រ័​ចិត្ត​

Share

​ភ្នំពេញ​៖​ ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ បាន​ប្រកាស​ជ្រើសរើស​និស្សិត​ស្ម​គ្រ័​ចិត្ត​ចំនួន​៣០០​នាក់​ដើម្បី​ជួយ​បង្រៀន​បំប៉ន​ចំណេះដឹង​ផ្នែក​ គណិត​វិទ្យា​ គីមីវិទ្យា​និង​រូបវិទ្យា​នៅ​តាម​អនុ​វិទ្យាល័យ​និង​វិទ្យាល័យ​នានា​។​

studentread-1
​គោលបំណង​គឺ​ដើម្បី​រួមចំណែក​ក្នុង​ការ​កែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា​ ជួយ​ពង្រឹងគុណភាព​និង​ប្រសិទ្ធិ​ភាព​អប់រំ​ កសាង​សមត្ថភាព​និង​អភិវឌ្ឍន៍​ធនធានមនុស្ស​។​ នៅ​ក្នុង​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី​១៩​មក​រា​ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​ ហង់​ ជួន​ ណា​រ៉ុ​ន​ បាន​បញ្ជាក់​ថា​និស្សិត​ស្ម​គ្រ័​ចិត្ត​ដែល​ចាប់អារម្មណ៍​ដាក់​ពាក្យ​ធ្វើ​ជា​គ្រូបង្រៀន​ស្ម​គ្រ័​ចិត្ត​ ត្រូវ​តែ​ជា​និ​ស្សិ​ដែល​កំពុង​តែ​រៀន​ក្នុង​មហាវិទ្យាល័យ​គណិត​វិទ្យា​ គីមីវិទ្យា​និង​រូបវិទ្យា​៕

Share

ព័ត៌មានទាក់ទង

Image