en     km
en     km

លោក​ ឌិន​ ពុ​ទ្ធី​ ទទូច​ឲ្យ​សម្តេច​ ហ៊ុន​ សែន​ ជួយ​រក​យុត្តិធម៌​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ (មានសំឡេង)

Share

​ភ្នំពេញ​៖​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក​ ឌិន​ ពុ​ទ្ធី​ បាន​ទទូច​ឲ្យ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជួយ​ស្វែងរក​យុត្តិធម៌​ បន្ទាប់​ពី​តុលាការ​បាន​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ កាលពី​ស​ប្តា​ហ៍​មុន​។​

din-puthi
លោក ឌិន ពុទ្ធី

៥​ ថ្ងៃ​បន្ទាប់​ ពី​ចេញពី​ពន្ធនាគារ​ មន្ត្រី​គណបក្សប្រឆាំង​ និង​ជា​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក​ ឌិន​ ពុ​ទ្ធី​ បាន​ទទូច​សុំ​ឲ្យ​សម្តេច​ ហ៊ុន​ សែន​ ជួយ​រក​យុត្តិធម៌​ និង​ទាមទារ​ឲ្យ​តុលាការ​ខេត្តបន្ទាយមានជ័យ​ទម្លាក់​បទ​ចោទ​ទាំំ​ង​ស្រុង​មក​លើ​រូប​លោក​។​ លោក​ ឌិន​ ពុ​ទ្ធី​ អំពាវនាវ​ ដូចនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​    សន្និសីទ​សារព័ត៌មាន​មួយ​ ដែល​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះ​តេជគុណ​ លួ​ន​ សាវ៉ា​ត​ នៅ​ថ្ងៃ​ទី​ ១៩​ ខែ​ មក​រា​នេះ​ ដែល​លោក​ ឌិន​ ពុ​ទ្ធី​ មាន​មាន​ប្រសាសន៍​ដូចនេះ​ថា​ ៖«​ខ្ញុំ​ជឿជាក់​ថា​ សម្តេច​ មិន​ប្រកាន់​និន្នាការ​គណបក្ស​ណា​ទេ​ គឺ​ សម្តេច​ ស្រលាញ់​យុត្តិធម៌​ដូច​ប្រជារាស្ត្រ​ខែ្ម​រទូ​ទាំង​ពិភពលោក​ដែរ​។​ ហើយ​សម្តេច​នឹង​ស្វែងរក​យុត្តិធម៌​ជូន​ខ្ញុំ​ ហើយនឹង​ដាក់ទោស​ជន​ដែល​មាន គំ និត​ទុច្ចរិត​ប្រព្រឹត្ត​ទម្លាក់​កំហុស​មក​លើ​រូប​ខ្ញុំ​យ៉ាង​អយុត្តិធម៌​នោះ​»​។

​លោក​ ស៊ុំ​ ចាន់​គា​ អ្នកសម្របសម្រួល​សមាគម​អា​ដ​ហុ​ក​ប្រចាំ​ខេត្តបន្ទាយមានជ័យ​ធ្លាប់​បាន​លើក​ឡើង​ថា​ ប្រសិនបើ​តុលាការ​ឯករាជ្យ​ លោក​ ឌិន​ ពុ​ទ្ធី​ គួរតែ​ត្រូវ​បាន​ទម្លាក់​ការ​ចោទប្រកាន់​ ព្រោះ​គាត់​មិន​បាន​បើកឡាន​បុក​ លោក​ ឈាន​ ពិ​ដ្ឋ​សិ​ នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​  ប៉ែ​ត​នោះ​ទេ​។​ លោក​ ស៊ុំ​ ចាន់​គា​ ៖«​បើសិន​សច្ចភាព​ និង​ឆន្ទៈ​ច្បាប់​ លោក​ ពុ​ទ្ធី​ អត់​ត្រូវ​បាន​ធ្វើការ​ចោទប្រកាន់​អ្វី​ទេ​ ព្រោះ​សាក្សី​អ្នក​ថត​វី​ដេ​អូ​ឃ្លី​ប​ អ្នក​ឃើញ​ហេតុការណ៍​អី​ ឈរ​ឃើញ​ទាំងអស់​»​។​

​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រ​ព័​ន្ឋ​ និង​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ឌិន​ ពុ​ទ្ធី​ ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​ កាលពី​ថ្ងៃ​ទី​១៤​ មក​រា​។​ លោក​ ពុ​ទ្ធី​ រង​ការ​ចោទ​ថា​ បាន​បើករថយន្ត​បុក​លោក​វរៈសេនីយ៍ត្រី​ ឈាន​ ពិ​ដ្ឋ​សិ​ នាយ​រង​ប៉ុស្តិ៍​នគរបាល​ អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ២២​ ធ្នូ​២០១៦​។​ ករណី​នេះ​នាំ​ឲ្យ​ លោក​ ពុ​ទ្ធី​ ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ ខេត្ត​បន្ទាយ​ជាង​ ២០​ ថ្ងៃ​។​ យ៉ាងណា​ថ្មីៗ​នេះ​មាន​ព័ត៌មាន​លេចលឺ​ថា​ អភិបាល​ខេត្តបន្ទាយមានជ័យ​ថា​ លោក​វរៈសេនីយ៍ត្រី​ ឈាន​ ពិ​ដ្ឋ​សិ​ នាយ​រង​ប៉ុស្តិ៍​នគរបាល​ អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ អាច​នឹង​ត្រូវ​ផ្ទេរ​ចេញពី​តួនាទី​នៅ​ទីនោះ​ ដើម្បី​ស្អំ​ចិត្ត​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ ពិសេស​គឺ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង