en     km
en     km

គ​.​ជ​.​ប​ ប្តូរ​នីតិវិធី​ដោះស្រាយ​បណ្ដឹង​ដោយ​ អនុវត្ត​នីតិវិធី​ឆាប់​បញ្ចប់​សវនាការ​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ ចាប់ពី​ថ្ងៃ​ទី​១៩​ មក​រា​នេះ​ទៅ​ គ​.​ជ​.​ប​ នឹង​ដោះស្រាយ​បណ្តឹង​ដែល​ទាក់ទង​នឹង​អង្គច្បាប់​ តាម​រយៈ​សវនាការ​សង្ខេប​ ។​ បណ្តឹង​ដែល​ត្រូវ​ដោះស្រាយ​ដំបូង​តាម​រយៈ​នីតិវិធី​ថ្មី​នេះ​ មាន​ចំនួន​ ២៣​ ពាក្យបណ្ដឹង​។​

ការ​ប្តូរ​មក​នីតិវិធី​ថ្មី​នេះ​  ត្រូវ​បាន​លោក​ មាន​ ស​ទិ​ សមាជិក​ គ​.​ជ​.​ប​ បញ្ជាក់​ក្នុង​សន្និសីទកាសែត​ ថា​ ដោយសារ​ក្នុង​រយៈពេល​បី​ថ្ងៃនេះ​ បណ្តឹង​ភាគច្រើន​ជា​បណ្តឹង​ទាក់ទង​នឹង​អង្គច្បាប់​ ហើយ​ គ​.​ជ​.​ប​ គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​នោះ​ទេ​។​

 

កិច្ចប្រជុំរបស់គ.ជ.ប​ការ​ដោះ​ដូរ​នីតិវិធី​នេះ​ បន្ទាប់​ពី​ គ​.​ជ​.​ប​ បាន​បើក​សវន​ការ​រយៈពេល​ ៣​ ថ្ងៃ​មកនេះ​ ដោយ​ប្រើ​ពេលវេលា​ ជាង​ ១៥​ម៉ោង​ ទើប​ធ្វើ​សេចក្ដីសម្រេច​ដោយ​ធ្វើ​ឱ្យ​មានការ​ធុញថប់​ ទាំង​អ្នក​សង្កេតការណ៍​ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ។​ តែ​យ៉ាងណា​ ប្រសិនបើ​បណ្ដឹង​នោះ​ទាក់ទង​អង្គហេតុ​គឺ​ គ​.​ជ​.​ប​ នឹង​ដោះស្រាយ​តាម​រយៈ​សវនាការ​សាធារណៈ​។​

​លោក​ មាន​ ស​ទិ​ សមាជិក​ គ​.​ជ​.​ប​ បាន​ពន្យល​ថា​ ហេតុផល​ដែល​ គ​.​ជ​.​ប​ សម្រេច​ផ្លាស់​ប្តូរ​នីតិវិធី​នេះ​ ដោយសារ​ពេលវេលា​ខ្លី​។​ មួយវិញទៀត​សាធារណជន​ និង​ដើមបណ្តឹង​ ឬ​តំណាង​ដើមបណ្តឹង​ដែល​មក​ចូលរួម​ស្តាប់​សវនាការ​ មាន​ចំនួន​តិច​ ហើយ​ថ្ងៃ​ខ្លះ​សឹងតែ​ពុំ​មាន​ទៀត​ផង​។​ លោក​ មាន​ ស​ទិ​៖«​ដើម្បី​ប្តូរ​យន្តការ​ហ្នឹង​ យើង​បាន​ពិនិត្យ​ទៅ​លើ​បទបញ្ជា​ និង​នីតិវិធី​ដែល​យើង​បាន​ដាក់​កន្លង​មក​ជូន​គ្រប់​ភាគី​ពាក់ព័ន្ធ​ ហើយ​ភាគី​ព័ន្ធ​គាត់​បាន​យល់​ព្រមទៅ​តាម​នីតិវិធី​ដែល​យើង​បាន​ដាក់​ជូន​គាត់​។​ អំពី​របៀប​ដោះស្រាយ​បណ្តឹង​»​។​

​ក្នុង​រយៈពេល​ ៣​ ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​ ១៦​ ដល់​ថ្ងៃ​ទី​ ១៨​ ខែមករា​ ឆ្នាំ​២០១៦​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ដោះស្រាយ​ពាក្យបណ្តឹង​ ចំនួន​ ៣៩​ បណ្តឹង​ ក្នុង​ចំណោម​បណ្តឹង​សរុប​ ១៤៨​ បណ្តឹង​ ដែល​បាន​ប្តឹង​តវ៉ា​មក​កាន់​ គ​.​ជ​.​ប​។​ ចំណែក​នៅ​ថ្ងៃ​ទី​ ១៩​ នេះ​ គ​.​ជ​ ប​ បន្ត​ដោះស្រាយ​ ២៣​ បណ្ដឹង​ទៀត​ ។​ លោក​ មាន​ ស​ទិ​ បញ្ជាក់​ថា​  បន្ទាប់​ពី​ធ្វើ​សវន​ការ​សង្ខេប​រួច​ គ​.​ជ​.​ប​នឹង​ប្រគល់​ជូន​ភាគី​បណ្តឹង​នូវ​សច​ក្តី​សម្រេច​  ដែល​ក្នុង​សេចក្តីសម្រេច​នោះ​នឹង​បញ្ជាក់​ពី​ហេតុផល​ច្បាស់លាស់​ ថា​គួរ​រក្សា​ទុក​ ឬ​លុបឈ្មោះ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​។​

​ជុំវិញ​ការ​ប្តូរ​និ​តិ​វិធី​នេះ​ លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​អង្គការ​និ​ច​ហ្វិ​ច​ មាន​ប្រសាសន៍​ថា​ លោក​មិន​យល់​ស្រប​ចំពោះ​ការ​ប្តូរ​នីតិ​របស់​ គ​.​ជ​.​ប​ នោះ​ទេ​។​ លោក​ថា​ ការ​ប្តូរ​នីតិវិធី​របស់​ គ​.​ជ​.​ប​ នឹង​អាច​ប៉ះពាល់​ដល់​តម្លាភាព​នៃ​ការ​ដោះស្រាយ​។​ ​លោក​ សំ​ គ​ន្ធា​មី​ ៖«​មិន​គួរ​ធ្វើ​អ​ញ្ចឹ​ង​ទេ​ មិន​ប្រកាស​បង្វិល​សវ​ការ​សាធារណៈ​ ទៅ​សវន​ការ​បិទទ្វារ​ទេ​ ហេតុ​ថា​ ពេលវេលា​ ពេលវេលា​ខ្លី​ ស្អីៗ​ហ្នឹង​ ខ្ញុំ​អត់​អាច​ទទួលយក​បាន​ ពេលវេលា​ទោះ ជា​បើ​សាធារណៈ​វា​អាស្រ័យ​ទៅ​លើ​សមាជិក​គ​.​ជ​.​ប​ ធ្វើការ​ដោះស្រាយ​ទេ​ វា​អត់​មាន​ពាក់ព័ន្ធ​ ទោះ​បិទទ្វា​ ដោះស្រាយ​លឿន​ លឿន​ដូច​គ្នា​ សាធារ ណៈ​លឿន​ លឿន​ដូច​គ្នា​ទេ​»​។​

​គិត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​ ១៨​ កម​រា​ គ​.​ជ​.​ប​ ទទួល​បាន​ពាក្យបណ្តឹង​ចំនួន​ ១២៨​ បណ្តឹង​ ក្នុង​នោះ​បណ្តឹងសុំ​ឱ្យ​លុបឈ្មោះ​មាន​ ១២៥​ បណ្តឹង​ ដែល​គិត​ជា​ចំនួន​មនុស្ស​មាន​ចំនួន​ ១៩៩២​ នាក់​ បណ្តឹងសុំ​ឱ្យ​រក្ស​ឈ្មោះ​មាន​ ២​ បណ្តឹង​ស្មើនឹង​ ២០​ នាក់​ និង​ប្តឹង​ឱ្យ​ផ្តន្ទាទោស​ មាន​ ១​ បណ្តឹង​។​

បណ្តឹង​ដែល​សុំ​ឱ្យ​លុបឈ្មោះ​ជន​ដែល​គេ​សង្ស័យ​ថា​ជា​ជនជាតិ​វៀតណាម​ ដែល​បាន​ដោះស្រាយ​រួច​គឺ​ គ​.​ជ​.​ប​ សម្រេច​រក្សា​ទុក​ឈ្មោះ​ទាំងអស់​៕

​   

Share

Image
Image
Image