ប្រធានាធិបតីចិន Xi Jinping បានអំពាវនាវសុំឱ្យពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ ខណៈលោកទទូចឱ្យមានប្រព័ន្ធមួយនៅលើពិភពលោកសមភាពនិងគ្នា គឺទាំងប្រទេសតូច និងប្រទេសធំ។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia មេដឹកនាំចិនបានថ្លែងដូចនេះ នៅឯវេទិការមួយរបស់អង្គការសហប្រជាជាតិ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស ក្នុងវេទិការសេដ្ឋកិច្ចពិភពលោក។
ការថ្លែងកត់សម្គាល់របស់លោក Xi Jinping ដូចនេះ ស្របពេលដែល លោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកដែលតែងតែវាយប្រហារលើប្រទេសចិន នឹងចូលកាន់តំណែងប្រធានាធិបតីអាមេរិក លើកទី ៤៥ នៅថ្ងៃ២០មករា ស្អែកនេះ ។
លោក Xi Jinping បានថ្លែងដូចនេះថា ៖ «អាវុធនុយក្លេអ៊ែរ គួរតែត្រូវបានហាមឃាត់នឹងបំផ្លាញចោលទាំងស្រុង គឺធ្វើយ៉ាងនេះ ពិភពលោកលែងមានអាវុធប្រល័យលោកដូចនេះទៀតហើយ ។ ជាមួយគ្នានេះ ពិភពលោកនឹងមានសន្ដិភាព ហើយនឹងមានសហប្រតិបត្តិការគ្នាកាន់តែទូលំទូលាយថែមទៀតយ៉ាងនេះក្ដី ពុំទាន់ឃើញមានការចាប់អារម្មណ៍ពីមេដឹកនាំដទៃនោះទេ »។
យ៉ាងនេះក្ដី ពុំទាន់ឃើញមានការចាប់អារម្មណ៍ពីមេដឹកនាំដទៃនោះទេ ។
ប្រទេសដែល មានក្បាលគ្រាប់នុយក្លែអ៊ែរ គឺមាន៩ប្រទេស ។ ប្រទេស រុស្ស៊ី មាន៧៣០០គ្រាប់ អាមេរិក ៦៩៧០ គ្រាប់ បារាំង ៣០០គ្រាប់ ចិន អាចមាន ២៦០គ្រាប់ អង់គ្លេស ២១៥គ្រាប់ ប៉ាគីស្ថាន ១៣០គ្រាប់ ឥណ្ឌា ១២០គ្រាប់ អ៊ីស្រាអ៊ែល អាចមាន ៦០គ្រាប់ និង កូរ៉េខាងជើងអាចមាន ១០គ្រាប់៕