en     km
en     km

​សម្តេច​ ហ៊ុន​ សែន​ ស្នើ​ស៊ុ​យ​អ៊ែ​ត​គាំទ្រ​បេក្ខភាព​កម្ពុជា​ជា​សមាជិក​មិន​អចិ​ន្រៃ្ត​យ៍​ UN​

Share

​ភ្នំពេញ​៖​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​ប្រទេស​ស៊ុ​យ​អ៊ែ​ត​ ជួយ​ឱ្យ​គាំទ្រ​បេក្ខភាព​កម្ពុជា​ជា​សមាជិក​មិន​អចិ​ន្រៃ្ត​យ៍​ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ដែល​កម្ពុជា​ធ្លាប់​បរាជ័យ​ម្ដង​រួច​ហើយ​។​  

នាយករដ្ឋមន្រ្តី នៃប្រទេសស៊ុយអែត លោក Stefan Löfven និង សម្តេច ហ៊ុន សែន
នាយករដ្ឋមន្រ្តី នៃប្រទេសស៊ុយអែត លោក Stefan Löfven និង សម្តេច ហ៊ុន សែន
​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ បាន​លើក​ឡើង​ដូចនេះ​ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​ស៊ុ​យ​អែ​ត​ លោក​ Stefan​ Löfven​ នៅ​ទីក្រុង​Davos​កាលពី​ល្ងាច​ថ្ងៃ​ទី​ ១៨​ ខែ​ មក​រា​ ឆ្នាំ​២០១៧​។​ នេះ​បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ លោក​នៅ​ថ្ងៃ​ទី​១៨​នេះ​។​

​ជាមួយ​គ្នា​នេះ​ សម្តេច​ ក៏​បាន​ស្នើ​អោយ​លោកនាយ​រដ្ឋមន្ត្រី​ស៊ុ​យ​អ៊ែ​ត​ បើក​ស្ថាន​អគ្គរដ្ឋទូត​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ទំហំ​ធំ​ឡើង​។​

​សម្តេច​ ក៏​បាន​ស្នើ​ភាគី​ស៊ុ​យ​អ៊ែ​ត​ ពិនិត្យ​លទ្ធភាព​ក្នុង​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ រួម​ទាំង​ការ​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ស៊ុ​យ​អ៊ែ​ត​ ទៅ​បណ្តាក់ទុន​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ស៊ុ​យ​អ៊ែ​ត​ ជា​ប្រទេស​មួយ​ នៃ​សមាជិក​សហភាព​អឺរ៉ុប​ ដែល​តែងតែ​រិះគន់​ ការ​រំលោភសិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​៕​

Share

ព័ត៌មានទាក់ទង

Image