en     km
en     km

លោក​ អូ​បា​មា​ ផ្ដល់​ប្រាក់​ឲ្យ​ UN​ ៥០០​លាន​ដុល្លា​មុន​លោក​ចាក​ចេញពី​ប្រធានាធិបតី​

Share

​លោក​ អូ​បា​ម៉ា​ ប្រ​ធានា​ធិ​តី​អា​មេ​រិ​ក​ដែល​នឹង​ចាក​ចេញពី​តំណែង​នៅ​ថ្ងៃ​ទី​ ២០​ មក​រា​ ខាង​មុខ​នេះ​ បាន​ប្រកាស​ផ្ដល់​ប្រាក់​ជំនួយ​ ៥០០​លាន​ដុល្លា​ទៅ​ឲ្យ​អង្គការសហប្រជាជាតិ​ដើម្បី​ជួយ​ទប់ស្កាត់​ការ​ឡើង​កម្ដៅ​ផែនដី​ ដែល​ជំនួយ​នេះ​មាន​រយៈពេល​៥​ឆ្នាំ​។​

climate-111
​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ប្រាក់​ជំនួយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិការ​របស់​អា​មេ​រិ​ក​ ក្នុង​ការ​ជួយ​អង្គការសហប្រជាជាតិ​ ដើម្បី​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​។​ បើ​តាម​គម្រោង​អា​មេ​រិ​ក​ត្រូវ​ផ្ដល់​ជំនួយ​ក្នុង​រឿង​នេះ​គឺ​ចាប់​តាំង​ ពី​ឆ្នាំ​២០១៤​មក​នូវ​ទឹកប្រាក់​ ៣​ពាន់​ លាន​ដុល្លា​អា​មេ​រិ​ក​។​

​ការ​ប្រកាស់​ផ្ដល់​ជំនួយ​របស់​លោក​ អូ​បា​ម៉ា​ មុន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ដែល​លោក​ ដូ​ណា​ល់​ត្រាំ​ ចូល​កាន់​តំណែង​ជំនួស​លោក​ ត្រូវ​បាន​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ ជា​រឿង​ចម្លែក​បន្ដិច​របស់​អា​មេ​រិ​ក​ព្រោះ​គេ​ដឹង​ថា​ លោក​ ដូ​ណា​ល់​ត្រាំ​ គម្រាម​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​អង្គការសហប្រជាជាតិ​លើ​ការ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ ដែល​លោក​ ត្រាំ​ ថា​ជា​រឿង​ឥតប្រយោជន៍​៕​ ប្រភព​៖​ BBC

Share

ព័ត៌មានទាក់ទង

Image