Gambia៖ សភាប្រទេស Gambia បានអនុម័តពន្យាការគ្រប់គ្រងអំណាចរបស់ជនផ្ដាច់ការ Yahya Jammeh រយៈពេលបីខែទៀត ដោយអះអាងថា ត្រូវរង់ចាំសេចក្ដីសម្រេចរបស់តុលាការកំពូលរឿងបណ្ដឹងការបោះឆ្នោត។
ការអនុម័តរបស់សភា ក្រោមឥទ្ធិពលរបស់ប្រធានាធិបតី Yahya Jammeh បានធ្វើឡើងកាលពីថ្ងៃពុធ គឺចំពេលដែលរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះកំណត់ឲ្យមេដឹកនាំបក្សប្រឆាំងឡើងកាន់អំណាច ដោយសារតែបានឈ្នះឆ្នោតនៅក្នុងការបោះឆ្នោត ប្រធានាធិបតីកាលពីថ្ងៃ០២ ធ្នូ។
សមាជិកសភាបានប្រកាសថា លោក Yahya Jammeh អាចបន្ដកាន់អំណាចចាប់ពីថ្ងៃនេះតទៅរយៈពេល ៩០ថ្ងៃទៀត ហើយប្រជាជនត្រូវការ ការសម្រេចរបស់តុលាការកំពូលផងដែររឿងលោក Jammeh ប្ដឹងទុកលទ្ធផលបោះឆ្នោតជាមោឃៈព្រោះលោក ចោទថា មានការបន្លំសន្លឹកឆ្នោត។ ស្របពេលជាមួយគ្នានេះជនផ្ដាច់ការកាន់អំណាច ២២ឆ្នាំនៅប្រទេសតូចមួយរបស់អាហ្វ្រិកនេះបានដាក់ប្រទេសក្នុងគ្រាមានអាសន្នរួចទៅហើយ ៕ ប្រភព:BBC