en     km
en     km

អ្នកជំនាញ​សាទរ​សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវឲ្យ​វិនិយោគិន​ស្វី​សម​ក​ដាក់​ទុន​នៅ​កម្ពុជា🔊

Share

​ភ្នំពេញ​៖​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​កិច្ចប្រជុំ​រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​និង​សភាពាណិជ្ជកម្ម​ស្វី​ស​រយៈពេល​២​ថ្ងៃ​។​ ក្នុង​ឱកាស​នោះ​សម្ដេច​ក៏​អំពាវនាវ​សុំ​ឱ្យ​ អ្នក​វិនិយោគទុន​ស្វី​សម​ក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។​

សម្តេច ហ៊ុន សែន អញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំរវាងក្រសួងពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្មស្វីស
សម្តេច ហ៊ុន សែន អញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំរវាងក្រសួងពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្មស្វីស
សម្តេច ហ៊ុន សែន អញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំរវាងក្រសួងពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្មស្វីស[/caption]​អ្នកជំនាញ​សេដ្ឋកិច្ច​ថា​កម្ពុជា​ មាន​សក្ដានុពល​ជា​ច្រើន​ដែល​អ្នក​វិនិយោគ​បរទេស​អាច​មក​វិនិយោគ​។​ តែ​កម្ពុជា​ក៏​ត្រូវ​មាន​ តុលាការ​ពាណិជ្ជកម្ម​ ដើម្បី​ធានា​ទំនុកចិត្ត​អ្នក​វិនិយោគទុន​។​ យ៉ាងណា​ពួក​គាត់​សាទរ​ជំហរ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​។​ រាយការណ៍​ ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​៖

​ក្នុង​កិច្ចប្រជុំ​រវាង​សភាពាណិជ្ជកម្ម​ស្វី​ស​ និង​ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ១៧​ មក​រា​ ឆ្នាំ​២០១៧​នៅ​ទីក្រុង​ Davos​ របស់​ប្រទេស​នេះ​  សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​សុំ​ឲ្យ​ អ្នក​វិនិយោគទុន​ធំៗ​ជា​ច្រើន​របស់​ប្រទេស​ស្វី​ស​ សហភាព​អឺរ៉ុប​ សហរ​រដ្ឋ​អា​មេ​រិ​ក​ និង​អ្នក​វិនិយោគទុន​មួយ​ចំនួន​នៃ​ទ្វីបអាស៊ី​ ឲ្យ​មក​វិនិយោគទុន​នៅ​កម្ពុជា​។​ នេះ​បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ សម្តេច​ ហ៊ុន​ សែន​ នៅ​ថ្ងៃនេះ​។​ ក្នុង​ឱកាស​នោះ​សម្ដេច​បាន​អះអាង​ថា​កម្ពុជា​ មាន​សក្ដានុពល​សេដ្ឋកិច្ច​ ជា​ច្រើន​ដែល​ វិនិយោគិន​បរទេស​អាច​ទុកចិត្ត​បាន​។

​សម្តេច​ នាយក​រដ្ឋមន្ត្រី​ក៏​បាន​អញ្ជើញ​ក្រុម​វិនិយោគិន​ទាំងអស់​ទៅ​ចូលរួម​ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពី​អាស៊ាន​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ខែ​ ឧសភា​ ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ​ផង​ដែរ​។​

​បើ​និយាយ​ពី​ការ​ដោះស្រាយ​ជំ​លោះ​ពាណិជ្ជកម្ម​ គឺ​កម្ពុជា​ ពឹងផ្អែក​ទាំងស្រុង​លើ​ តុលាការ​ រដ្ឋប្បវេណី​ និង​ព្រហ្ម​ទ័​ណ្ឌ​។​ ចំណែក​តុលាការ​ពាណិជ្ជកម្ម​មិន​ទាន់​មាននៅ​ឡើយ​ទេ​។​  

​អ្នកជំនាញ​ សេដ្ឋកិច្ច​ លោក​ គី​ សិរី​វឌ្ឍន៍​ បណ្ឌិត​សេដ្ឋកិច្ច​ និង​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​ នៅ​បណ្ឌិតសភា​កម្ពុជា​ បាន​លើក​ឡើង​ថា​ កម្ពុជា​មាន​សក្ដានុពល​ជា​ច្រើន​ដែល​ត្រូវការ​អ្នក​វិនិយោគទុន​ ដូច​ជា​ វិស័យ​ កសិឧស្សាហ៍កម្ម​  ឧស្សាហ៍កម្ម​ធន​មធ្យម​ ទៅ​លើ​បច្ចេកទេស​អេ​ឡិច​ត្រូ​និ​ច​ និង​ ទេសចរណ៍​ជាដើម​។​ លោក​បន្ត​ថា​ ទន្ទឹម​ នឹង​ការ​ទាក់ទាញ​ អ្នក​វិនិយោគ​ រដ្ឋាភិបាល​ត្រូវ​ពី​សុវត្ថិភាព​ និង​សន្តិភាព​ក្នុង​ប្រទេស​ដើម្បី​ជា​ការ​ធានា​ចំពោះ​ ទំនុកចិត្ត​អ្នក​វិនិយោគ​។​

​លោក​ គី​ សិរី​វឌ្ឍន៍​៖«​ អ្នក​វិនិយោគទុន​ជា​ទូទៅ​គេ​ខ្លាច​បាត់​លុយ​គេ​ កាលណា​គេ​ចូល​មក​ស្រុក​យើង​ អ​ញ្ចឹ​ង​ទាមទា​ទី​មួយ​សំខាន់​បំផុត​គឺ​សុវត្ថិភាព​ និង​ សន្តិភាព​។​ ទី​២​ភាព​ត្រឹមត្រូវ​ នៅ​ក្នុង​ការ​ប្រកួតប្រជែង​ព្រោះ​អ្នក​វិនិយោគ​កាលណា​គាត់​ មក​វិនិយោគ​មិន​ត្រឹមត្រូវ​ទេ​គាត់​មិន​អាច​ទទួល​បាន​ប្រាប់​ចំណេញ​នោះ​ទេ​»​។​

​ចំណែក​ លោក​ ព្រាប​ កុ​ល​ ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ទោះបី​ប្រទេស​កម្ពុជា​ ព្យាយាម​ កែតម្រូវ​ចំណុច​ខ្វះខាត​ក្នុង​ការ​កាត់​បន្ថយ​អំពើ​រពុក​រលួយ​តែ​ មិន​ទាន់​ឆ្លើយ​តប​ឲ្យ​បាន​ល្អ​ប្រសើរ​ ចំពោះ​ការ​វិនិយោគ​របស់​លោក​ខាងលិច​នៅឡើយ​នោះ​ទេ​។​ លោក​បន្ត​ថា​ ចំណុច​ខ្វះខាត​ទាំងនោះ​មាន​ អំពើ​រពុក​រលួយ​ ភាព​មិន​ជាក់លាក់​ នូវ​ការ​ប្រមូល​ពន្ធ​  ហើយ​ប្រទេស​កម្ពុជា​ មិន​ទាន់​មាន​តុលាការ​ពាណិជ្ជកម្ម​នៅឡើយ​ដែរ​។​

​លោក​ ព្រាប​ កុ​ល​៖​ «​នៅ​ពេល​មាន​ទំនាស់​រវាង​អ្នក​វិនិយោគ​ យើងរ​ត់ទៅ​តុលាការ​រដ្ឋ​ ហើយ​តុលាការ​នៅ​ស្រុក​ខ្មែរ​មានកេរ្តិ៍ឈ្មោះ​មិនសូវ​ល្អ​នោះ​ទេ​ ទាក់ទង​អំពើ​រពុក​រលួយ​ ភាព​មិន​ឯករាជ្យ​ ជាដើម​ ហើយ​ទាំង​អស់នេះ​ជា​កត្តា​សំខាន់​ដែល​កម្ពុជា​ត្រូវ​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ​ បើ​ពុំនោះ​ទេ​យើង​និង​ឃើញ​មានការ​ស្ទាក់ស្ទើរ​ពី​សំណាក់​អ្នក​វិនិយោគ​ធំ​ ជា​ពិសេស​អ្នក​វិនិយោគ​នៅ​បស្ចិម​លោក​»​។​

​ប្រទេស​ស្វី​ស​ គឺជា​សមាជិក​មួយ​នៃ​សហភាព​ អឺរ៉ុប​ ដែល​ជា​បណ្ដុំ​វិនិយោគទុន​ដ៏​ធំ​មួយ​ សម្រាប់​ ប្រទេស​កម្ពុជា​។​ ចំណែក​ ប្រទេស​ស្វី​ស​ គេ​នៅ​មិនឃើញ​មានការ​ដាក់​ទុន​វិនិយោគ​ មក​កាន់​កម្ពុជា​ លេចធ្លោ​ដូច​ប្រទេស​ បារាំង​ ឬ​ ប្រទេស​ដទៃ​ទៀត​នៅឡើយ​៕​   

Share

ព័ត៌មានទាក់ទង

Image