ចិន៖ ប្រធានាធីបតីចិន ស៊ី ជិនពិង បានអះអាងថា បើទំនាក់ទំនងចិន-អាមេរិក ស្ថិតក្នុងស្ថានភាពបែកបាក់នឹងធ្វើឲ្យពិភពលោកអស្ថិរភាព។ តាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន Channel News Asia ការថ្លែងរបស់លោក ស៊ី ជិនពិង ដូចនេះនៅចំពោះមុខលោកអនុប្រធានាធិបតីអាមេរិ Joe Biden នៅទីក្រុងប៉េកាំង។
លោក ស៊ី ជិនពិង បានធ្វើការកត់សំគាល់ដូចនេះគឺមុនពេលដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ត្រាំ ត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ មករា នេះ។
ទំនាក់ទំនងអាមេរិក-ចិន ក្នុងស្ថានភាពបច្ចុប្បន្ននេះមានភាពល្អប្រសើរតិចតួច ព្រោះតែអាមេរិកជាប់ពាក់ព័ន្ធនិងជម្លោះសមុទ្រចិនខាងត្បូងដែលទីក្រុប៉េកាំងកំពុងចូលកាន់កាប់តំបន់នោះ។
អ្នកសង្កេតការណ៍មើលឃើញថា លោក ដូណាល់ត្រាំ អាចនឹងធ្វើឲ្យចិនរកាំរកូសខ្លាំងជាងលោក អូបាម៉ា ទៅទៀត គឺដោយសារតែលោក ត្រាំ មិនសប្បាយចិត្ដ ចំពោះអ្វីដែលប្រធានាធិបតីថ្មីអាមេរិករូបនេះចោទថា ដៃគូពាណិជ្ជកម្មជាមួយចិនមិនស្មើរភាពនោះទេ៕