en     km
en     km

​ភាគ​៥៖​ កងទ័ព​សហភាព​អា​ហ្រិ្វ​ក​ត្រៀម​ចូលលុក​លុយ​ Gambia​ បណ្ដេញ​Jammeh​ពី​អំណាច (មានសំឡេង)

Share

ល្បែង​នយោបាយ​ឆ្មា​ចាប់​កណ្ដុរ​នៅ​វគ្គ​ទី​៥​នេះ​ កានតែ​ ជក់ចិត្ត​ថែម​ទៀត​ ព្រោះ​ពេល​នេះ​ កងទ័ព​ប្រទេស​សហភាព​អាហ្វ្រិក​ ១៥​ប្រទេស​បាន​សម្រេច​ថា​ នឹង​នាំ​ទ័ព​ពិសេស​ ចូលលុក​លុយ​ប្រទេស​ Gambia​ ដើម្បី​បណ្ដេញ​ ជន​ផ្ដាច់​ការ​ Yahya​ Jammeh​ ពី​អំណាច​។​

 
gambia-18
ស្រប​ពេល​ ស្ថាន​ការ​សឹក​កាន់តែ​ជិត​មក​ដល់​ ប្រជាជន​ Gambia​ កាន់តែ​ សម្រុក​ទៅ​នៅ​ប្រទេស​ជិតខាង​។​ ស្ថាន​ការ​សឹក​ទំនង​ផ្ទុះ​ឡើង​ នៅ​ថ្ងៃ​ទី​១៩​មក​រា​ ពេល​ដែល​បេក្ខជន​ឈ្នះ​ឆ្នោត​ ប្រធានាធិបតី​ Adama​ Barrow​  ចូល​ស្បថ​កាន់​តំណែង​ នៅ​ថ្ងៃ​ទី​១៨​មក​រា​ ទោះជា​លោក​ Jammeh​ ក្រាញ​មិន​ចេញពី​វិមាន​ប្រធានាធិបតី​ក៏​ដោយ​។​ តែ​នៅ​ជាមួយ​គ្នា​នេះ​ លោក​ Jammeh​ សម្រេច​ដាក់​ប្រទេស​គ្រា​មាន​អាសន្ន​ រួច​ហើយ​។​

នេះ​ គឺជា​រឿង​ភាគ​ ល្បែង​នយោបាយ​ឆ្មា​ចាប់​កណ្ដុរ​នៅ​ប្រទេស​តូច​មួយ​ នៅ​អាហ្វ្រិក​ ដែល​ជន​ផ្ដាច់​ការ​ Yahya​ Jammeh​ គឺ​ ជា​អ្នក​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​។​

​នៅ​ថ្ងៃ​ទី​១៨​មក​រា​ នេះ​ គឺជា​ការ​ចូល​កាន់​តំណែង​របស់​ បេក្ខជន​ឈ្នះ​ឆ្នោត​ លោក​ Adama​ Barrow​ ដែល​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ បាន​កំណត់​។​ តែ​ជា​អ​កុ​លស​ លោក​ Barrow​ មិន​បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​របស់​លោក​ទេ​ លោក​កំពុង​ស្ថិត​នៅ​ប្រទេស​ជិតខាង​គឺ​ប្រទេស​ហ្សេ​នេ​ហ្គា​ល់​ ទី​ដែល​លោក​នឹង​គ្រួសារ​របស់​លោក​ រត់​ភៀសខ្លួន​។

Gambia​ កំពុង​រំកិល​ខ្លួន​ធ្លាក់​ចូល​ក្នុង​អណ្តាតភ្លើង​ សង្គ្រាម​ បណ្ដើរៗ​ហើយ​

​កងទ័ព​មក​ពី​ ១៥​ប្រទេស​នៃ​សហភាព​អាហ្វ្រិក​ បាន​ប្រកាស​ថា​ ពួក​គេ​នឹង​ចូល​ លុកលុយ​ប្រទេស​ Gambia​ នៅ​ពេល​ឆាប់​នេះ​ហើយ​ បើ​ជន​ផ្ដាច់​ការ​ Yahya​ Jammeh​ នៅ​បន្ត​ដេក​សម្ងំ​ក្រាញ​អំណាច​នៅ​វិមាន​ប្រធានាធិបតី​ មិន​ព្រមឱ្យ​អ្នក​ឈ្នះ​ឆ្នោត​ ចូល​កាន់​តំណែង​ ឱ្យទាន់​ពេលវេលា​នោះ​ទេ​។​

​តាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​ Freedom​ News​Paper​ ប្រទេស​ហ្សេ​នេ​ហ្គា​ល់​ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​ Gambia​ បាន​រៀបចំ​ទីតាំង​ដើម្បី​បើក​ក្បួន​សង្គ្រាម​ចូល​វាយលុក​ប្រទេស​ Gambia​ យ៉ាង​យូរ​បំផុត​នៅ​ថ្ងៃ​ ១៩​មក​រា​។​ តាម​ប្រភព​ដដែល​ កងទ័ព​ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​ប្រទេស​ហ្សេ​នេ​ហ្គា​ល់​នោះ​ គឺ​មក​ពី​ ១៥​ប្រទេស​នៃ​សហភាព​អាហ្វ្រិក​ ។​

​កងទ័ព​ប្រទេស​ទាំងនេះ​ ទទួល​បាន​ភ្លើង​ខៀវ​រួច​ស្រេច​ហើយ ពី​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ដើម្បី​បណ្ដេញ​លោក​ Jammeh​ ពី​អំណាច​។

​សភា​ Gambia​ អនុម័ត​ហាម​កងទ័ព​បរទេស​ចូល​ទឹកដី​ Gambia

​នៅ​ពេល​ដែល​ដឹង​ថា​ កងទ័ព​សហភាព​អាហ្វ្រិក​បាន​ត្រៀមខ្លួន​រួច​ហើយ​ដើម្បី​ចូលលុក​លុយ​ ទឹកដី​ Gambia​ ហើយ​ប្ដូរ​រដ្ឋាភិបាល​ Gambia​ ពី​អំណាច​នោះ​ សភា​ប្រទេស​នេះ ​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​ជន​ផ្ដាច់​ការ​ Jammeh​ បាន​សម្រេច​អនុម័ត​ដោយ​អំពាវនាវ​ឱ្យ​កងទ័ព​សហភាព​អាហ្វ្រិក​ ផ្អាក​ផែនការ​ចូលលុក​លុយ​ប្រទេស​របស់​ខ្លួន​។​

​សភា​ប្រទេស​នេះ​ បាន​បញ្ជាក់​ទៀត​ថា​ ទោះបីជា​ប្រធានាធិបតី​របស់​ខ្លួន​មិន​ព្រម​ចាក​ចេញពី​អំណាច​ក៏​ដោយ​ប៉ុន្ដែ​ប្រទេស​ Gambia​ នៅ​មាន​សភា​ មាន​តុលាការ​ ជា​អ្នកសម្របសម្រួល​យុទ្ធនាការ​នៃ​ការ​ផ្ទេរអំណាច​ដោយ​សន្ដិវិធី​។​ តែ​បែប​នេះ​ក្ដី​ កងទ័ព​សហភាព​អាហ្វ្រិក​ ដឹកនាំ​ដោយ​ប្រទេស​ហ្សេ​នេ​ហ្គា​ល់​ បាន​ប្រកាស​ថា​ ពួក​គេ​មិន​ទទួលយក​ការ​អំពាវនាវ​ណាមួយ​ទេ​ ទោះជា​ធ្វើ​ឡើង​ដោយ​សភា​ប្រទេស​ Gambia​ ក៏ដោយ ព្រោះ​លក្ខន្ដិកៈ​របស់​សហភាព​អាហ្វ្រិក​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ប្រឆាំង​ជន​ទាំងឡាយ​ណា​ដែល​រំលោភ​គោលការណ៍​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ ក្រោម​ហេតុផល​មួយ​ដែល​ចង់​បន្ដ​ក្រាញ​អំណាច​ទៀត​នោះ​។​

​លោក​ Adama​ Barrow​ នឹង​ឆ្លង​ចូល​ទឹកដី​ Gambia​ ដើម្បី​ស្បថ​ចូល​កាន់​តំណែង​

លោក​ Adama​ Barrow

 

លោក​ Adama​ Barrow

​ទោះជា​ស្ថានភាព​សឹក​កាន់តែ​ចូល​មក​ដល់​ក៏​ដោយ​ ហើយ​ភាព​ងាយ​គ្រោះថ្នាក់​ចំពោះ​លោក​ Adama​ Barrow​ នៅ​ចំពោះ​មុខ​ក៏​ដោយ​ បេក្ខជន​ប្រធានាធិបតី​ឈ្នះ​ឆ្នោត​រូប​នេះ​ បាន​ប្រកាសប្រាប់​អ្នកគាំទ្រ​ និង​ជនរួមជាតិ​ Gambia​ របស់​ខ្លួន​ថា​ លោក​ត្រូវ​វិល​មក​ប្រទេស​វិញ​ដើម្បី​ស្បថ​ចូល​កាន់​តំណែង​អោយ​បាន​ឆាប់​បំផុត​ គឺ​ នៅ​ថ្ងៃ​ ១៩​មក​រា​ តាម​ការ​កំណត់​របស់​រដ្ឋធម្មនុញ្ញ​។​ លោក​បាន​និយាយ​ទៀត​ថា​ លោក​ គឺជា​បេក្ខជន​ឈ្នះ​ឆ្នោត​ដែល​មានការ​គាំទ្រ​លើសលុប​ពី​ប្រជាជន​ ដែល​ហេតុនេះ​លោក​ចាំបាច់​ត្រូវ​ប្រើ​ឆន្ទៈ​របស់​លោក​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ​។​

​លោក​ ក៏​បាន​អំពាវនាវ​អោយ​កង​អង្គរក្ស​របស់​ប្រធានាធិបតី​ Jammeh​ និង​ឧត្ដមសេនីយ៍​មួយ​ចំនួន​បោះបង់​ប្រធានាធិបតី​ក្រាញ​អំណាច​នេះ​ ជា​បន្ទាន់​ ហើយ​ត្រឡប់​មក​រក​ជីវភាព​គ្រួសារ​ធម្មតា​វិញ​ គឺ​ ដើម្បី​កសាង​ប្រទេស​មួយ​មានការ​គោរព​សិទ្ធិ​មនុស្ស​ប្រជាធិបតេយ្យ​ឡើង​វិញ​។​

​លោក​ Jammeh​ ប្រកាស​ដាក់​ប្រទេស​គ្រា​មាន​អាសន្ន​

​ប្រធានាធិបតី​ Jammeh​ ដាក់​ប្រទេស​គ្រា​មាន​អាសន្ន​ គឺ​ មួយ​ថ្ងៃ​បន្ទាប់​ពី​កងទ័ព​សហភាព​បាន​ព្រមាន​លុកលុយ​ប្រទេស​ Gambia​ ឲ្យ​បាន​មុន​ការ​បន្ដអំណាច​របស់​លោក​ Jammeh​ ក្រោយ​ថ្ងៃ​ ១៩​មក​រា​។​

​តាម​ព័ត៌មាន​ BBC​ លោក​ Jammeh​ បាន​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​ដែល​ផ្សាយ​ទូ​ទាំង​ប្រទេស​កាលពី​ថ្ងៃ​អង្គា​រ៍​។​លោក​ Jammeh​ បាន​ប្រាប់​ជនរួមជាតិ​របស់​លោក​ឲ្យ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់​ ត្រៀមប្រយុទ្ធ​ដើម្បី​អធិបតេយ្យ​របស់​ប្រទេស​ជាតិ​។​លោក​ថា​ លោក​មិន​ចង់​បង្ក​សង្គ្រាម​អ្វី​ទេ​ ប៉ុន្ដែ​វា​ជា​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង​ដែល​រំលោភ​បំពាន​ដែនដី​អធិបតេយ្យ​ Gambia​ ។​

​តាម​ប្រភព​ដដែល​ លោក​ Jammeh​ បាន​ដាក់​គ្រា​មាន​អាសន្ន​រយៈពេល​ ៩០​ថ្ងៃ​ គឺ​ រហូត​តុលាការ​កំពូល​សម្រេចសេចក្ដី​លើ​បណ្ដឹង​របស់​លោក​ដែល​សុំ​អោយ​ទុក​លទ្ធផល​បោះ​ឆ្នោត​ កាលពី​ថ្ងៃ​ទី​០១​ ធ្នូ​ ជា​អាសា​របង់​។​

​ពលរដ្ឋ​ Gambia​ សម្រុក​ទៅ​ក្រៅប្រទេស​

​ពលរដ្ឋ​ Gambia​ សម្រុក​ទៅ​ក្រៅប្រទេស​

 

​ពលរដ្ឋ​ Gambia​ សម្រុក​ទៅ​ក្រៅប្រទេស​

សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​ Freedom​ Newspaper​ បានឱ្យ​ដឹង​ថា​ ប្រជាជន​ Gambia​ ដែល​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​បាន​សម្រុក​ទៅ​នៅ​ប្រទេស​ជិតខាង​ កាន់តែ​ច្រើនៗ​ឡើង​ នៅ​រយៈពេល​ ១​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​ ដែល​នាំ​អោយ​ការ​ព្រួយបារម្ភ​អំពី​ស្ថានការណ៍​សឹក​កាន់តែ​ខ្លាំង​ឡើង​។​

​តាម​សេចក្ដីរាយការណ៍​ប្រជាពលរដ្ឋ​ទាំងនោះ​សម្រុក​ទៅ​នៅ​ប្រទេស​ហ្សេ​នេ​ហ្គា​ល់​ ទី​ដែល​ប្រធានាធិបតី​ឈ្នះ​ឆ្នោត​ Adama​ Barrow​ កំពុង​ជ្រកកោន​នៅ​ទីនោះ​។​

​មិន​ត្រឹមតែ​ពលរដ្ឋ​ធម្មតា​នោះ​ទេ​ ដែល​រត់​ភៀសខ្លួន​ចេញពី​ Gambia​ សូ​ម្បី​ឧត្ដមសេនីយ៍​ និង​រដ្ឋមន្ដ្រី​មួយ​ចំនួន​ដែល​មិន​គាំទ្រ​ លោក​ Jammeh​ បន្ដ​កាន់​អំណាច​ទៀត​នោះ​ក៏​បានរ​ត់ទៅ​នៅ​ប្រទេស​ជិតខាង​ផង​ដែរ​។​

​ស្រប​ពេល​នេះ​ សេចក្ដីរាយការណ៍​បញ្ជាក់​ថា​ នាយទាហាន​ជា​ច្រើន​សិប​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ដោយសារ​តែ​ពួក​គេ​មិន​ទទួលយក​បទបញ្ជា​របស់​លោក​ Jammeh​ ។​

​រឿង​ភាគ​ឆ្មា​ចាប់​កណ្ដុរ​ជា​ល្បែង​នយោបាយ​នៅ​ Gambia​ មិន​ត្រឹមតែ​ធ្វើ​អោយ​ល្បី​រន្ទឺ​នៅ​ទ្វីបអាហ្វ្រិក​នោះ​ទេ​ សូ​ម្បី​តែ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ សហភាព​អឺរ៉ុប​ និង​អា​មេ​រិ​ក​ ក៏​ចាប់អារម្មណ៍​ផង​ដែរ​។​

​ប្រធានាធិបតី​បារាំង​ ហ្វ្រ​ង់​ស្វ័​រ​ ហូ​ឡង់​ ដែល​បាន​បើក​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​សហភាព​អាហ្វ្រិក​ កាលពី​ថ្ងៃ​ ចន្ទ​ ទី​១៦​ មក​រា​ ២០១៧​ លោក​បាន​ព្រមាន​ទៅ​លោក​ Jammeh​ អោយ​ចាក​ចេញពី​តំណែង​អោយ​ផុត​យ៉ាង​យូរ​នៅ​ថ្ងៃ​ ១៨​ ឬ​ ១៩​មក​រា​នេះ​។​ បើ​ពុំនោះ​ទេ​ លោក​នឹង​មាន​វាសនា​ដូច​អតីតជន​ផ្ដាច់​ការ​នៃ​ប្រទេស​កូដ​ដឺ​វ័រ លោក​ ឡូ​រ៉​ង់​ បា​ប៊ូ​ ត្រូវ​បាន​កងទ័ព​បារាំង​សហការ​ជាមួយ​កងទ័ព​សហភាព​អាហ្វ្រិក​ចូលចាប់​ខ្លួន​៕


 

 

 

 

 

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង