en     km
en     km

សកម្មជន​បឹង​កក់​ កញ្ញា​ សុង​ ស្រី​លាភ​ មិន​យក​ស្វាមី​ទេ​បើ​សង្គម​នៅ​តែ​មាន​អំពើ​អយុត្តិធម៌​

Share

​ភ្នំពេញ​៖​ ចាប់តាំងពី​ជម្លោះដីធ្លី​នៅ​តំបន់​បឹង​កក់​កើតឡើង​ក្នុង​អំឡុង​ឆ្នាំ​២០១១​មក​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​បាន​នាំ​គ្នា​ចេញ​មក​តវ៉ា​ យ៉ាង​សកម្ម​តែ​គេ​ពុំ​សូវ​ឃើញ​មនុស្ស​ប្រុស​ចេញ​មុខ​ខ្លាំងក្លា​នោះ​ទេ​។​

​ក្រុម​ស្ត្រី​ដែល​ឈានមុខ​ក្នុង​ការ​តវ៉ា​ មាន​អ្នកស្រី​ ទេព​ វ​ន្នី​ ដែល​កំពុង​ជាប់​ឃុំខ្លួន​ លោកយាយ​ ង៉ែត​ ឃុន​(​ហៅ​ម៉ា​មី​)​ អ្នកស្រី​ ប៉ូវ​ សោភា​។​ ចំណែក​ស្ត្រី​ម្នាក់​ ដែល​មិន​ទាន់​យកប្ដី​គឺ​ កញ្ញា​សុង​ ស្រី​លាភ​ បាន​ប្ដេជ្ញា​ថា​ទោះជា​មាន​បុរស​មក​ចែចង់​នាង​តាម​រយៈ​ម្ដាយ​ឪពុក​ឬ​ មក​ផ្ទាល់​ក៏​ដោយ​ តែ​នាង​ មិន​ចាប់អារម្មណ៍​នោះ​ទេ​នៅ​ពេល​នេះ​។​ កញ្ញា​ថា​ បើ​ពលរដ្ឋ​សហគមន៍​បឹង​កក់​ នៅ​តែ​ទទួល​រង​អំពើ​អយុត្តិធម៌​។​   

​កញ្ញា​ សុង​ ស្រី​លាភ​ ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ចំនួន​២​ដង​មក​ហើយ​។​ អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​ស្ត្រី​ បាន​ចុះ​ទៅ​ជួប​នាង​ ខណៈ​រៀបចំ​ដឹកនាំ​ក្រុម​ធ្វើការ​តវ៉ា​ ថ្ងៃ​ចន្ទ​ព័​ណ​ខ្មៅ​។​ សូម​ស្ដាប់​បទ​យកការណ៍​ របស់​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ដូច​តទៅ​៖


សកម្មជនបឹងកក់ កញ្ញា សុង ស្រីលាភ
សកម្មជនបឹងកក់ កញ្ញា សុង ស្រីលាភ
សកម្មជនបឹងកក់ កញ្ញា សុង ស្រីលាភ [/caption]

 

Share

ព័ត៌មានទាក់ទង

Image