en     km
en     km

សម្តេច​ ហ៊ុន​ សែន​ សុំ​ឱ្យ​វិនិយោគិន​ស្វី​ស​ចូលរួម​វេទិកា​សេដ្ឋកិច្ច​នៅ​កម្ពុជា​ខែឧសភា​

Share

​ភ្នំពេញ​ ៖​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ អំពាវនាវ​ដល់​អ្នក​វិនិយោគទុន​ស្វី​ស​ មក​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ខែឧសភា​ ឆ្នាំ​ ២០១៧​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។​​ការ​អំពាវនាវ​នេះ​ ក្នុង​គោលបំណង​ដើម្បី​ឱ្យ​វិនិយោគិន​ស្វី​ស​ មើលឃើញ​ពី​ឱកាស​ដ៏​មាន​តម្លៃ​ដើម្បី​មក​បណ្តាក់ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ នេះ​បើ​យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ សម្តេច​ ហ៊ុន​ សែន​ ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​ ១៧​ ខែមករា​ ឆ្នាំ​២០១៧​ នេះ​។

hunsen-17
សម្តេច ហ៊ុន សែន បានអញ្ជើញពិសារអាហារការងារពេលល្ងាចជាមួយតំណាងក្រុមហ៊ុនល្បីៗរបស់សហព័ន្ធស្វីស នៅភោជនីយដ្ឋាន Club of the Restaurant នៅសណ្ឋាគារ Park Hyatt Zurich។រូបភាពពី ហ្វេសបុក សម្តេច ហ៊ុន សែន

តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ វេទិកា​សេដ្ឋកិច្ច​នេះ​នឹង​ផ្តល់​ឱកាស​ឱ្យ​អ្នក​វិ​និ​យ​គ​ទុន​ស្វី​ស​បានឃើញ​កាន់តែ​ច្បាស់​អំពី​ឱកាស​មាស​ និង​សក្តានុពល​ទាំងឡាយ​ក្នុង​ការ​មក​បណ្តាក់ទុន​វិនិយោគ​។​ លើស​ពី​នេះ​ទៀត​នោះ​ កម្ពុជា​ក៏​ចង់បាន​នូវ​ការ​ចូលរួម​ជា​គំនិត​យោបល់​ពី​ថ្នាក់ដឹកនាំ​នានា​ និង​ពី​វិស័យ​ឯកជន​ផ្សេងៗ​ដែល​នាំ​មក​នូវ​ការ​រីក​ចម្រើន​រួម​គ្នា​សម្រាប់​ពិភពលោក​ទាំងមូល​។​

​ហ្វេ​ស​ប៊ុ​ក​របស់​ សម្តេច​ ហ៊ុន​ សែន​ ៖«​សម្តេច​ នាយក​រដ្ឋមន្ត្រី​ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​អ្នក​វិនិយោគទុន​ស្វី​ស​ទាំងអស់​ដែល​មាន​បំណង​ទៅ​បណ្តាក់ទុន​នៅ​កម្ពុជា​។​ សម្តេច​តេ​ជោ​ ក៏​បាន​អញ្ជើញ​អ្នក​វិនិយោគទុន​ស្វី​ស​ទាំងអស់​ទៅ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​ ២០១៧​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​»​

​សូម​ជំរាប​ថា​ ការ​លើក​ឡើង​របស់​សម្តេច​ ហ៊ុន​ សែន​ ដូចនេះ​ធ្វើ​ទ្បើ​ង​ នៅ​ក្នុង​ពិធី​ទទួលទាន​អាហារ​សំណេះសំណាល​ជាមួយ​បណ្តា​ក្រុមហ៊ុន​ល្បីៗ​នៅ​ប្រទេស​ស្វី​ស​ អំពី​បញ្ហា​ជា​ច្រើន​ដែល​ទាក់ទង​ទៅ​នឹង​ការ​ពង្រឹង​ និង​ពង្រីក​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ និង​ការ​រិះរក​នូវ​វិធីសាស្ត្រ​ល្អៗ​ជា​ច្រើន​។​ ពិធី​នេះ​ ក៏​សំដៅ​ ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ស្វី​ស​ឲ្យ​កាន់តែ​មាន​ទំហំ​ធំ​ឡើង​ថែម​ទៀត​ ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជាតិ​នៃ​ប្រទេស​ទាំង​ពីរ​។

​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​ ហ៊ុន​ សែន​ ទៅ​ចូលរួម​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ប្រទេស​ស្វិ​ស​ នេះ​មាន​រយៈ​ ២​ ថ្ងៃ​ទី​ ១៧-១៨​ មក​រា​ ឆ្នាំ​ ២០១៧​ នេះ​៕


Share

ព័ត៌មានទាក់ទង

Image