អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ការផ្អាកធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិកសម្រាប់សមយុទ្ធប្រចាំឆ្នាំ ដោយសារកម្ពុជាមានព្រឹត្តិការណ៍ធំៗចំនួន២ដែលចាំបាច់មិនឱ្យមានការចល័តទ័ព។
លោក ឈុំ សុជាតិ បានពន្យល់ថាការផ្អាកការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរវាងកម្ពុជា និងសហរដ្ឋអាមេរិកនេះ ដោយសារបច្ចុប្បន្នមានប្រព្រឹត្តិការណ៍ ជាតិធំៗ២ គឺ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ និងការបោះឆ្នោតសភាក្នុងឆ្នាំ ២០១៨ ដែលត្រូវរក្សាភាពស្ងៀមស្ងាត់។ លោកបញ្ជាក់ទៀតថាណាមួយទៀតនោះ កម្ពុជាកំពុងធ្វើយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅទទូទាំងប្រទេសរយៈពេល៦ខែដែលត្រូវការកំលាំងសន្តិសុខទាំងអស់។
តែយ៉ាងហោចណាស់លោកថា ការធ្វើសមសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិកបានផ្តល់អត្តប្រយោជន៍មួយដែរ គឺ បង្កើនចំណងមិត្តភាពរវាងប្រទេសទាំង២ និងជួយដល់ផ្នែកសុខភាពដល់ប្ររជាពលរដ្ឋខ្មែរដែលរស់នៅតំបន់ការឈប់សុំចតរបស់កងទ័ពអាមេរិក។
តាមអ្នកនាំពាក្យ កន្លងមកកម្ពុជាធ្លាប់បានធ្វើសមយុទ្ធយោធាជាមួយអាមេរិកបាន ១០លើកមកហើយ។
តែនៅពេលកម្ពុជា ធ្វើសមយុទ្ធយោធាជាមួយអាមេរិក ប្រទេសចិនក៏បើកធ្វើសមយុទ្ធយោធាជាមួយកម្ពុជាផងដែរ។ កាលពីចុងឆ្នាំ ២០១៦ នាវាចម្បាំងប្រទេសចិនមួយគ្រឿងដឹកនាំទ័ព ១០០០នាក់ បានមកចុះចតនៅផែខេត្តព្រះសីហនុដោយបានធ្វើសមយុទ្ធជាមួយកងទ័ពជើងទឹកកម្ពុជា ៕