en     km
en     km

ប្រទេស​ Lithuania ​សាងសង់​របង​បេតុង​មិន​ឱ្យ​រុ​ស្ស៊ី​ លួច​ដី​ព្រំដែន​បាន​ទៀត​ឡើយ​ 

Share

​ប្រទេស​ Lithuania​ ដែល​ធ្លាប់​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អតីត​សហភាព​សូ​វៀត​ បាន​ប្រកាស​សង់​របង​បេតុង​ព្រំដែន​របស់​ខ្លួន​ជាប់​ជាមួយ​និង​ប្រទេស​រុ​ស្ស៊ី​ ដែល​ជា​ផលប្រយោជន៍​នៃ​ការ​ការពារ​សន្ដិសុខ​ នឹង​ទប់ស្កាត់​ការ​លួច​ដី​ព្រំដែន​ពី​សំណាក់​ប្រទេស​មហាអំណាច​មួយ​នេះ​ ។​

lituani

 

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​រាយការណ៍​ថា​ ការ​ប្រកាស​របស់​ប្រទេស​ Lithuania​ ធ្វើ​ឡើង​ចំ​ពេល​ដែល​ស្ថានការណ៍​តានតឹង​នៅ​អឺរ៉ុប​ខាងកើត​ ដែល​នៅ​ទីនោះ​កងទ័ព​អា​មេ​រិ​ក​ ក្នុង​ក្រប​ខណ្ឌ​អង្គការ​ណា​តូ​បាន​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន​ប្រទេស​មួយ​ចំនួន​ ជាប់​និង​ព្រំដែន​នៃ​ប្រទេស​រុ​ស្ស៊ី​ មាន​ប្រទេស​ Lithuania​ ផង​ដែរ​។​

​តាម​ប្រភព​ដដែល​ ប្រទេស​ Lithuania​ មាន​ព្រំដែន​គោក​ជាមួយ​ប្រទេស​រុ​ស្ស៊ី​ ប្រវែង​ ១៣៥​ គីឡូម៉ែត្រ​ និង​ផ្នែក​ខ្លះ​មាន​ព្រំ​ដែនទឹក​ជាប់​ជាមួយ​គ្នា​ ។

​រដ្ឋាភិបាល​ Lithuania​ និយាយ​ថា​ ខ្លួន​មាន​បំណង​ដូចនេះ​ ដើម្បី​ទប់ស្កាត់​ការ​បង្កហេតុ​ណាមួយ​ពី​សំណាក់​ប្រទេស​រុ​ស្ស៊ី​ ។

លោក​រដ្ឋមន្ដ្រី​មហាផ្ទៃ​ Lithuania​ លោក​ Eimutis​ Misiunas​ និយាយ​ថា​ ព្រំដែន​របស់​ខ្លួន​តែងតែ​រង​ការ​បង្កហេតុ​ជា​ញឹក​ញ​ប់​ពី​ប្រទេស​ជិតខាង​ជា​ពិសេស​ប្រទេស​រុ​ស្ស៊ី​ដែល​ធ្លាប់​ចូលលុក​លុយ​ព្រំដែន​របស់​ Lithuania​ ជា​ច្រើន​លើក​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​ ២០១៤​ រហូត​មក​ដល់​ពេល​នេះ​៕BBC

Share

ព័ត៌មានទាក់ទង

Image