en     km
en     km

រយៈពេល​៣​ថ្ងៃ​ គ​.​ជ​.​ប​ ទទួល​បាន​ពាក្យបណ្ដឹង​ចំនួន​ ១៤១២​ករណី​

Share

​ភ្នំពេញ​៖​ ចាប់ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​១៦​ ខែមករា​ គ​.​ជ​.​ប​ ទទួល​បាន​ពាក្យបណ្តឹង​ចំនួន​ ១៤១២​ករណី​ ក្នុង​នោះ​បណ្តឹងតវ៉ា​ចំនួន​ ៦៥១​ករណី​ និង​បណ្តឹង​ជំទាស់​៧៦១​ករណី​។​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ដែល​បាន​ប្រាប់​សារព័ត៌មាន​ ក្រោយ​ពី​បញ្ចប់​សវនា​ការ​ពេញ​មួយ​ថ្ងៃ​ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ក្នុង​ការ​ដោះស្រាយ​លើ​ពាក្យបណ្ដឹង​។​

​លោក​ ហង្ស​ ពុទ្ធា​ បញ្ជាក់​ថា​ ក្នុង​ចំណោម​បណ្ដឹង​ដែល​ទទួល​បាន​នោះ​ មាន​១១៨៩​បណ្ដឹង​ ដែល​ស្នើ​សុំ​ឲ្យ​លុបឈ្មោះ​ ហើយ​បណ្ដឹង​ទាំងនេះ​ ភាគច្រើន​បំផុត​ចេញពី​ គណបក្ស​សង្គ្រោះ​ជាតិ​។​

​ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​តែ​១​បណ្ដឹង​ទេ​ គឺ​នៅ​ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង​ ដែល​បណ្ដឹង​នោះ​គឺ​សុំ​រក្សា​ឈ្មោះ​អ្នកបោះឆ្នោត​ចំនួន​ ១៤​នាក់​ ដែល​គណបក្ស​សង្គ្រោះ​បាន​ស្នើ​ឱ្យ​លុប​ចេញ​។​

​អ្នកនាំពាក្យ​រូប​នេះ​បាន​ប្រាប់​បន្ដ​ថា​ ថ្ងៃ​ទី​១៧​មក​រា​នេះ​ គ​.​ជ​.​ប​ នឹង​ដោះស្រាយ​បណ្ដឹង​១៦​ករណី​ ថ្ងៃ​ទី​១៨​ នឹង​ដោះស្រាយ​ ១៦​ករណី​ និង​ថ្ងៃ​ទី​១៩​ នឹង​ដោះស្រាយ​ ២៣​ករណី​ ព្រមទាំង​ថ្ងៃ​បន្ដបន្ទាប់​ទៀត​ ដើម្បី​បញ្ចប់​បណ្ដឹង​។​បែប​នេះ​ក្តី​ គ​.​ជ​.​ប​ មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ ដូច​តុលាការ​នោះ​ទេ​ ព្រោះ​ គ​.​ជ​.​ប​ ត្រូវ​ព​ន្លឿ​ង​ការងារ​ទៅ​តាម​ប្រតិទិន​ ដែល​បាន​គ្រោងទុក​។​

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ថ្មី​ដោយ​ប្រើ​ទិន្នន័យ​កុំព្យូទ័រ​ ត្រូវ​បាន​មើលឃើញ​ថា​មាន​តម្លាភាព​ជាង​ ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចាស់​ ហើយ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​មាន​បិទ​រូបថត​ ទៀត​ផង​។​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ​ ពលរដ្ឋ​បាន​ទៅ​ចុះ​ឈ្មោះ​ មាន​ចំនួន​ជិត​៨​លា​នាក់​។​ ការ​បោះ​ឆ្នោត​លើក​នេះ​ផ្អែក​លើ​ ស្នាម​មេដៃ​និង​ រូបថត​ របស់​អ្នកបោះឆ្នោត​។​ អ្នកជំនាញ​ការ​មក​ពី​ប្រទេស​ជប៉ុន​ និង​អឺរ៉ុប​ ជា​អ្នក​ជួយ​ បង្កើត​ ប្រព័ន្ធ​ទិន្នន័យ​ថ្មី​នេះ​៕​  

 

Share

ព័ត៌មានទាក់ទង

Image