en     km
en     km

ស្ត្រី​ចិន​បាន​ក្លាយជា​អ្នក​ដើរ​កំសាន្ត​នៅ​ក្រៅប្រទេស​ច្រើន​ជាង​បុរស​ ដល់​ទៅ​៦២%

Share

ចិន​៖​ ស្ថិតិ​ទេសចរណ៍​មួយ​របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា​ ស្ដ្រីជន​ជាតិចិន​បាន​ធ្វើ​ដំណើរ​កំសាន្ដ​ទៅ​ក្រៅប្រទេស​ច្រើន​ជាង​បុរស​ រហូត​ដល់​ទៅ​ ៦២%​។​ ស្ថិតិ​របស់​គេហទំព័រ​ក្រសួងទេសចរណ៍​ចិន​ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ Tuniu​ បាន​បន្ដ​ថា​ ស្ដ្រី​ចិន​បាន​ធ្វើ​ដំណើរ​កំសាន្ដ​ច្រើន​ជាង​បុរស​គឺ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជា​ពិសេស​កើនឡើង​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០១៦​។​

china-wo
ដ្រីជន​ជាតិចិន​បាន​ធ្វើ​ដំណើរ​កំសាន្ដ​ទៅ​ក្រៅប្រទេស​ច្រើន​ជាង​បុរស​ រហូត​ដល់​ទៅ​ ៦២%​។​

តាម​គេហទំព័រ​ដដែល​ប្រទេស​ដែល​ស្ដ្រី​ចិន​ចូល​ចិត្ដ​ទៅ​លេង​កំសាន្ដ​គឺ​ ថៃ​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ បារាំង​ អ៊ី​តា​លី​ ឥណ្ឌូ​នេ​ស៊ី​ ញូ​វ​ហ្សេ​ឡេ​ន​ អា​មេ​រិ​ក​ អា​ល្លឺ​ម៉​ង់​ និង​អូស្ដ្រាលី​។​

​ស្ដ្រី​ចិន​ដែល​ដើរ​កំសាន្ដ​ក្រៅប្រទេស​ច្រើន​ជាងគេ​គឺ​មក​ពី​ទីក្រុង​ប៉េ​កាំ​ង​ និង​ទីក្រុង​សៀង​ហៃ​ ដែល​ទីក្រុង​ទាំង​ពីរ​នេះ​ពោរពេញ​ដោយ​អ្នកមាន​ទ្រព្យសម្បត្ដិ​។​ តាម​គេហទំព័រ​ដដែល​ស្ដ្រី​ទាំងនោះ​បាន​ចំណាយ​ប្រាក់​ជាច្រើន​ក្នុង​ពេល​ធ្វើ​ដំណើរ​ម្ដងៗ​គឺ​ច្រើន​ជាង​បុរស​៕

Share

ព័ត៌មានទាក់ទង

Image