en     km
en     km

លោក​ សម​ រ​ង្ស៊ី​ សន្យា​លុប​ចោល​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ ពេល​លោក​កាន់​អំណាច​(មានសំឡេង)

Share

ភ្នំពេញ ៖ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្សប្រឆាំង​ បាន​បង្ហាញ​ គោលនយោបាយ​របស់​បក្ស​ ដែល​លោក​សន្យា​ ចោល​រាល់​ដី​សម្បទាន​សេដ្ឋ កិច្ច​របស់​ឧកញ៉ា​ ឬ​ក្រុមហ៊ុន​បរទេស​ខិលខូច​មួយ​ចំនួន​ ដើម្បី​ប្រគល់​ជូន​ប្រជា​កសិករ​រវិ​ញ​នៅ​ពេល​លោក​កាន់​អំណាច​។​ ​ការ​ថ្លែង​បែប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​បទ​អន្តរាគមន៍​របស់​លោក​ សម​ រ​ង្ស៊ី​ នៅ​ទីក្រុង​ ប៉ា​រី​ស​ កាលពី​ថ្ងៃ​ទី​១៤​ មក​រា​ ឆ្នាំ​ ២០១៧​ ដែល​បាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​យប់​ថ្ងៃ​ទី​១៥​ មក​រា​ ម្សិលមិញ​។​ យ៉ាងណា​មន្ត្រី​បក្ស​កាន់​អំណាច​ថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​លុប​ចោល​ជា​បណ្តើរៗ​ហើយ​ដី​សម្ប ទាន​សេ​ដ្ខ​កិច្ច​របស់​ក្រុមហ៊ុន​មួយ​ចំនួន​។​

 

លោក សម រង្ស៊ី ក្នុងពិធីជួបជុំគ្នានៅបរទេស។រូបភាពពិហ្វេសប៊ុក លោក សម រង្ស៊ី
លោក សម រង្ស៊ី ក្នុងពិធីជួបជុំគ្នានៅបរទេស។រូបភាពពិហ្វេសប៊ុក លោក សម រង្ស៊ី
ជា​ថ្មី​ម្តងទៀត​លោក​ សម​ រ​ង្ស៊ី​ ដែល​រដ្ឋាភិបាល​ឃា​ឃាំង​មិន​ឱ្យ​ចូល​ប្រទេស​  បាន​បង្ហាញ​ គោលនយោបាយ​មួយ​ដើម្បី​កែប្រែ​ស្ថានភាព​វិស័យ​កសិ កម្ម​កម្ពុជា​ ដោយ​លោក​សន្យា​ លុប​ចោល​ដី​សម្បទាន​ដី​របស់​ក្រុមហ៊ុន​បរទេស​ដែល​រំលោភ​បំពាន​ដីធ្លី​ពលរដ្ឋ​ដោយ​ប្រគល់​សង​ពលរដ្ឋ​វិញ​។​

លោក​ថា​ រដ្ឋាភិបាល​ថ្មី​ត្រូវ​រៀបចំ​គោលនយោបាយ​កសិកម្ម​ជូន​ពលរដ្ឋ​ តាម​រយៈ​ការ​ផ្ត​ស់​ជំនួយ​បច្ចេកទេស​ រក​ទីផ្សារ​កសិផល​ និង​សិក្សា​គំរូ​កសិកម្ម​ពី​ប្រទេស​ជិតខាង​។​ លោក​ សម​ រ​ង្ស៊ី​៖«​យើង​ត្រូវ​តែ​លុប​ចោល​ដី​សម្បទាន​ដីធ្លី​ ៩៩​ ឆ្នាំ​ដែល​ដែល​រដ្ឋាភិបាល​សព្វថ្ងៃ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ ក្រុមហ៊ុន​បរទេស​ វាតទី​ រឹបអូស​ ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​។​ ជម្រើស​ខាង​គណបក្សកាន់អំណាច​គឺ​ពឹងផ្អែក​លើ​ក្រុមហ៊ុន​ឯកជន​ មាន​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​គឺ​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​មក​គ្រប់គ្រង​ទឹកដី​ប្រទេស​កម្ពុជា​ កសិកម្ម​ប្រទេស​កម្ពុជា​ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ ធ្វើ​អ​ញ្ចឹ​ង​ខុសឆ្គង​ធ្ងន់​ណាស់​។​ ចង់​ប្តូរ​ត្រូវ​ប្តូរ​នយោបាយ​ហ្នឹង​ ត្រូវ​តែ​ប្រគល់​សង​ប្រជារាស្ត្រ​ខ្មែរ​ ទឹកដី​របស់​ខ្មែរ​មក​ឱ្យ​ជនជាតិ​ខ្មែរ​យើង​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​តែ​មួយ​គត់​»​។​

​អ្វី​ដែល​លោក​ សម​ រ​ង្ស៊ី​ បាន​គំរាម​នេះ​ក៏​សម្តេច​ ហ៊ុន​ សែន​ ធ្លាប់​បាន​ប្រតិកម្ម​ផង​ដែរ​ ដែល​សម្តេច​ព្រមាន​ថា​ ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ឧក ញ៉ា​ ឬ​ក្រុមហ៊ុន​មក​វិញ​ អាច​បង្ក​ឱ្យ​មាន​សង្គ្រាម​កើតឡើង​ពី​សំណាក់​ក្រុម​ឧកញ៉ា​ ឬ​ម្ចាស់​ក​ក្រុមហ៊ុន​ទាំងនោះ​ ក្រោម​ហេតុផល​ការពារ​ដីធ្លី​របស់​ពួក​គេ​។​

សកម្មភាពតវ៉ាជាលក្ខណធ្វើពិធីបុណ្យស្រន់តាមជំនៀសាសនា រឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនOCIC នៅសង្កាត់ជ្រោយចង្វារ ក្រុងភ្នំពេញ។រូបភាពពីWMC
សកម្មភាពតវ៉ាជាលក្ខណធ្វើពិធីបុណ្យស្រន់តាមជំនៀសាសនា រឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនOCIC នៅសង្កាត់ជ្រោយចង្វារ ក្រុងភ្នំពេញ។រូបភាពពីWMC
លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លើក​ឡើង​ថា​ បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​លុប​ចោល​ជា​បណ្តើរៗ​ ដី​សម្ប ទាន​របស់​ក្រុមហ៊ុន​ណា​ដែល​បាន​វិនិយោគ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាជន​។​ លោក​បន្ត​ថា​ ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​ ដែល​ចង់​រឹបអូស​ទ្រព្យសម្បត្តិ​របស់​អ្នកមាន​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​ នឹង​រឹបអូស​ដី​មក​បែក​ចែង​ឡើង​វិញ​ គឺ​អាច​ធ្វើ​ឱ្យ​មាន​អរិយ​ភាព​នៅ​ក្នុង​សង្គម​ជាតិ​។​  
​លោក​ សុខ​ ឥ​សាន្ត​៖«​គឺ​រដ្ឋាភិបាល​បាន​ដំណើរការ​លុប​ហើយ​តើ​ មិនបាច់​ចាំ​ សម​ រ​ង្ស៊ី​ ជាប់​ឆ្នោត​អី​ គេ​លុប​បន្តបន្ទាប់​ហើយ​ លុប​ក្រុមហ៊ុន​រាប់​សិប​ដែល​មិន​បាន​គោរព​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយ​រដ្ឋាភិបាល​ អាច​ហ្នឹង​គាត់​ថា​ក្រោយ​ទេ​»​។​

​នៅ​កម្ពុជា​បញ្ហា​ដី​សម្បទាន​ បាន​ក្លាយជា​រឿង​ អាក្រក់​មួយ​ ព្រោះ​ តែងតែ​ធ្វើ​ឱ្យ​ពលរដ្ឋ​រង​ទុក្ខវេទនា​ ហើយ​ បានជា​ក្លាយជា​ ល្បែង​នយោបាយ​មួយ​របស់​បក្ស​ប្រឆាំង​ឃោសនា​ រក​សំឡេង​ឆ្នោត​ ហើយ​ជា​ល្បែង​ប្រកបដោយ​គ្រោះថ្នាក់​ទៀត​ផង​ បើ​មិន​ដោះស្រាយ​ទាន់​ពេលវេលា​និង​ មានការ​សិក្សា​ត្រឹមត្រូវ​។​

លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លើក​ឡើង​ថា​ ដើម្បី​ធ្វើការ​ដកហូត​ដី​សម្បទាន​ពី​ក្រុមហ៊ុន​ ឬ​ឧកញ៉ា​ ដោយ​បញ្ជៀ​ស​សង្គ្រាម​មិន​ឱ្យ​កើតឡើង​នោះ​ គឺ​ត្រូវ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ត្រឹមត្រូវ​ ដោយ​ដកហូត​ដី​ពី​ក្រុមហ៊ុន​ណា​ដែល​ទន្ទ្រាន​យក​ដី​រដ្ឋ​ និង​ដី​ពលរដ្ឋ​ដោយ​អំពើ​ខុស ច្បាប់​។​ លោក​ សូ​ ច​ន្ថា​ មើលឃើញ​ថា​ បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​ដល់​ក្រុម​ឯកជន​ច្រើន​ហួសហេតុ​ ខណៈ​ពលរដ្ឋ​ម្ចាស់​ស្រុក​បែរជា​ខ្វះខាត​ដីធ្លី​បង្កបង្កើន​ផល​ទៅ​វិញ​។​ ​លោក​ សូ​ ច​ន្ថា​ ៖«​គោលនយោបាយ​នៃ​ការ​ដកហូត​ដីធ្លី​នេះ​ ខ្ញុំ​គាំទ្រ​ការ​ដកហូត​ដី​ពី​ក្រុមហ៊ុន​មិន​សុចរិត​ ពី​អ្នក មាន​អំណាច​ដែល​តែងតែ​កាត់​យក​ដី​រាស្ត្រ​ ឬ​ក៏​ដី​របស់​រដ្ឋ​យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិឯកជន​ដើម្បី​ភាព​មានបាន​ដើម្បី​ក្លាយជា​មហាសេដ្ឋី​នោះ​។​ ប៉ុន្តែ​ខ្ញុំ​មិន​គាំទ្រ​ការ​ដកហូត​ដោយ​មិន​មាន​មូលហេតុ​នោះ​ទេ​បាទ​!»​។​

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​លោក​ ចាន់​ ហេង​ បានឱ្យ​ដឹង​ថា​ ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ក្នុង​ឆ្នាំ​ ២០១៦​ មាន​ចំនួន​១​ ៥៥៣​ ០០០​ ហិ​កតា​ សរុប​មាន​២០៩​ក្រុមហ៊ុន​។​ ក្នុង​នោះ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចាប់ពី​ទំហំ​ធំ​ជាង​ ១​ ពាន់​ហិ​កតា​មាន​សរុប​ ១៨៨​ ក្រុមហ៊ុន​ ក្នុង​នោះ​មាន​ ៧៣​ ក្រុមហ៊ុន​ផ្ទេរ​ពី​ក្រសួងបរិស្ថាន​ សរុប​ផ្ទៃដី​មាន​ ១​ ៤៨១​ ៤៦៨​ ហិ​កតា​។​ ចំណែក​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​តូច​ជាង​ ១​ ពាន់​ហិ​កតា​ មាន​ ៣៤​ ក្រុមហ៊ុន​  មាន​ផ្ទៃដី​សរុប​ ២៤៦៤០​ ហិ​កតា​ ។​ រីឯ​ក្រុមហ៊ុន​កំពុង​ដំណើរ​ចុះបញ្ជី​ចំនួន​ ៧​ ទៀត​ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ ចំនួន​ ៤៦៤៧៩​ ហិ​កតា​៕

Share

ព័ត៌មានទាក់ទង

Image