យន្ដហោះមួយគ្រឿងនៃប្រទេសតួកគីដែលហោះចេញពីទីក្រុងហុងកុង បានធ្លាក់ហើយផ្ទុះនៅក្នុងទឹកដីនៃប្រទេស Kyrgyzstan ដោយសម្លាប់មនុស្ស ៣២នាក់។ យន្ដហោះនេះប្រភេទ Boeing 747 TC-MCL បានធ្លាក់ខណៈវាចុះចតនៅព្រលានយន្ដហោះ Manas នៃប្រទេស Kyrgyzstan ហើយនៅពេលនោះព្រិលធ្លាក់យ៉ាងខ្លាំង។
តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន BBC អាគារនៅក្បែរព្រលានយន្ដហោះយ៉ាងតិច ១៥ខ្នងរងការបំផ្លាញ ហើយការរលំអាគារនោះបណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់ ហើយភាគច្រើនជាកុមារ។
យ៉ាងណាក៏ដោយសមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេតព្រោះឧបទ្ទវហេតុនេះមិនទាន់ត្រូវបានអះអាងថា បណ្ដាលមកពីមូលហេតុអ្វីនោះទេ៕ ប្រភ:BBC
Post Views: 154