en     km
en     km

ក្រសួងសុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជំងឺផ្តាសាយបក្សី​ ខណៈ​ពិធី​ចូល​ឆ្នាំ​ចិន​ វៀតណាម​ជិត​ចូល​មក​ដល់ (មានវីដេអូ)

Share

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ប្រុង​ប្រយ័ត្ន​កុំ​យក​សត្វ​មាន់​ ទា​ ឬ​ សត្វ​បក្សី​ ឈឺ​ ឬ​ងាប់​ យក​មក​លក់​ ឬ​ មក​ចំអិនម្ហូប​សម្រាប់​ឱកាស​ពិធី​ចូល​ឆ្នាំ​ចិន​ វៀតណាម​ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ចុងខែ​ មក​រា​ ឆ្នាំ​ ២០១៧​នេះ​។​

chicket-virus
​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​ និង​ជា​អ្នកនាំពាក្យ​ លោក​ លី​ សូ​វ៉ា​ន់​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ ការ​រីក​រាលដាល​នៃ​ជំងឺផ្តាសាយបក្សី​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​ប្រទេស​ជប៉ុន​ បាន​បណ្តាល​ឲ្យ​អាជ្ញាធរ​ទាំង​ពីរ​ប្រទេស​នេះ​ បាន​សម្លាប់សត្វ​បក្សី​ជាង​២០​លាន​ក្បាល​ ដើម្បី​បង្ការ​ជំងឺផ្តាសាយបក្សី​ឆ្លង​រាតត្បាត​មក​មនុស្ស​។​

​ករណី​នេះ​ លោក​ លី​ សូ​វ៉ា​ន់​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​សូមកុំ​យក​មាន់​ ទា​ ឬ​ សត្វ​បក្សី​ឈឺ​ឬ​ ងាប់​ មក​ធ្វើ​ ម្ហូប​ ឬ​ ដាក់​លក់​នៅ​លើ​ទីផ្សារ​។​ លោក​ថា​ ប្រជាពលរដ្ឋ​ត្រូវ​ចំអិន​ប្រកបដោយ​អនាម័យ​ជា​និច្ច​។​

​លោក​ លី​ សូ​វ៉ា​ន់​៖«​សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ក្នុង​ពិធី​ចូល​ឆ្នាំ​ចិន​ វៀតណាម​ ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​ជា​និច្ច​អំពី​ ការ​ចំលង​ជំងឺផ្តាសាយបក្សី​។​ សូមកុំ​យក​មាន់​ ទា​ ឬ​សត្វ​បក្សី​ឈឺ​ឬ​ងាប់​ មក​រៀបចំ​ជា​អាហារ​ ឫ​លក់​បន្ត​ ត្រូវ​អនុវត្ត​អនាម័យ​ក្នុង​ការ​ បោចរោម​ និង​ ចំអិន​ជាប់​ជា​និច្ច​»​។​

​លោក​ សូ​វ៉ា​ន់​ បន្ថែម​ថា​ រោគ​សញ្ញា​គ្រុនក្តៅ​ លើស​ពី​ ៣៨.៥​ អង្សារ​សេ​ ក្អក​ ឈឺ​ ក​ ដកដង្ហើម​ ហត់​ រួម​ទាំង​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ​ ឬ​ងាប់​ នៅ​មុន​ពេល​ចេញ​រោគ​សញ្ញា​ ចំនួន​ ៧​ ថ្ងៃ​។​ លោក​ថា​ ប្រសិនបើ​ប្រជាពលរដ្ឋ​ មាន​អាកា​រៈ​សង្ស័យ​ដូច​រាប់​ខាងលើ​ សូម​បញ្ជូន​អ្នកជំងឺ​ទៅ​មណ្ឌល​សុខភាព​ឲ្យ​បាន​លឿន​បំផុត​ ឬ​ ទូរស័ព្ទ​ទាក់ទង​ទៅ​លេខ​ ១១៥​។​
​លោក​ សូ​វ៉ា​ន់​ បញ្ជាក់​ថា​ ចាប់តាំងពី​ឆ្នាំ​ ២០១៣​ រហូត​ដល់​ ឆ្នាំ​ ២០១៦​ ប្រទេស​កម្ពុជា​ធ្លាប់​បាន​ឆ្លង​ជំងឺ​ ផ្តាសាយ​បក្សី​ប្រមាណ​ ៩១​ ករណី​ ដោយ​បាន​បណ្តាល​ឲ្យ​ស្លាប់​ប្រមាណ​ ៥៥​ នាក់​៕

Share

ព័ត៌មានទាក់ទង

Image