en     km
en     km

​កូរ៉េ​ខាងត្បូង​៖​ មេ​បក្ស​ប្រឆាំង​មាន​សំឡេង​នាំមុខ​ក្នុង​ការ​ស្ទង់​មតិ​ បេក្ខជន​ប្រធានាធិបតី​

Share

កូរ៉េ​ខាងត្បូង​៖ ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោ​ Moon​ Jae-in​ នៅ​តែ​រក្សា​ប្រជាប្រិយភាព​នាំមុខ​នៅ​ក្នុង​ការ​ស្ទាបស្ទង់​មតិ​មួយ​លើ​បេក្ខជន​ប្រធានាធិបតី​ខណៈ​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ បាន​គី​មូ​ន​ នៅ​លំដាប់​ទី​២​។​ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​របស់​អង្គការ​ Realmeter​ ហើយ​បាន​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ពាណិជ្ជកម្ម​ Maeil​ នៅ​ថ្ងៃ​ចន្ទ​ នេះ​។​

អតីតមេដឹកនាំបក្សប្រឆាំងលោ Moon Jae-in
អតីតមេដឹកនាំបក្សប្រឆាំងលោ Moon Jae-in
តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​លោក​ Moon​ Jae-in​ ទទួល​បាន​ ២៦.១​ភាគរយ​ ហើយ​លោក​ បាន​គី​មូ​ន​ ទទួល​បាន​ ២២.២​ភាគរយ​។​ ប្រទេស​កូរ៉េ​ខាងត្បូង​អាច​នឹង​មានការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ នៅ​ពេល​ខាង​មុខ​នេះ​ជំនួស​លោកស្រី​ Park​ Geun-hye​ ដែល​ត្រូវ​បាន​ដកហូត​អំណាច​ដោយ​សមាជិក​សភា​ កាលពី​ខែធ្នូ​ បន្ទាប់​ពី​សភា​ចោទប្រកាន់​លោកស្រី​ ករណី​ប្រើប្រាស់​អំណាច​ប្រធានាធិបតី​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​។​

​ករណី​នេះ​នាំ​ឲ្យ​តុលាការ​រដ្ឋធម្មនុញ្ញ​ប្រទេស​នេះ​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​២៧​ ធ្នូ​ ហើយ​បើ​រក​កំហុស​ឃើញ​ លោកស្រី​អាច​នឹង​ត្រូវ​បណ្ដេញ​ពី​តំណែង​ ហើយ​មានទោស​ទៀត​ផង​។​ យ៉ាងណា​ក៏​ដោយ​សហការី​របស់​លោកស្រី​ ៤​រូប​ត្រូវ​បាន​រដ្ឋ​អាជ្ញា​ប្រទេស​នេះ​ចាប់​ឃុំខ្លួន​និង​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​ឥទ្ធិពល​ប្រធានាធិបតី​ ខុសច្បាប់​ក្នុង​ការ​បង្កើត​មូលនិធិ​មនុស្សធម៌​៕-​ Reuters

Share

ព័ត៌មានទាក់ទង

Image