ក្រុងសេអ៊ូល ៖ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន ដែលគេរំពឹងថា នឹងអាចឈរឈ្មោះសម្រាប់ដំណែងប្រធានា ធិបតីនៃប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃអាទិត្យទី ១៥ មករានេះថា កម្មវិធីដាក់ពង្រាយបណ្តាញប្រព័ន្ធប្រឆាំងមីស៊ីលរបស់អាមេរិក ជាការសមរម្យសម្រាប់ប្រទេសកូរ៉េខាងត្បូងនៅចុងឆ្នាំនេះ។
ទីភ្នាក់ងារយ៉ុនហាប់បានស្រង់សម្តីលោក បាន គីមូន ដែលបាននិយាយថា៖«ចាប់តាំងពីការពិតបានកើតឡើងនៅឧបទ្វីបកូរ៉េ គឺប្រទេសកូរ៉េខាង ត្បូងហាក់ស្ថិតនៅមាត់ជ្រោះសង្គ្រាមអញ្ចឹង។ ដូច្នេះសកម្មភាពបែបនេះធ្វើឡើងដោយរដ្ឋាភិបាលគឺសមរម្យហើយ»។
ចិនបានជំទាស់យ៉ាងខ្លាំងទៅនឹងការដាក់ពង្រាយប្រព័ន្ធការពារការ THAAD ដែលមានក្តីព្រួយបារម្ភថាប្រព័ន្ធរ៉ាដាការពារមីស៊ីល THAAD នេះអាចជ្រាបចូលទឹកដីរបស់ចិន។
លោក គីមូន និយាយថា៖«ការដាក់ពង្រាយ THAAD គឺដើម្បីបង្កើតជាវិធានការការពារ ដែលជាទីបំផុត កូរ៉េខាងជើង ត្រូវការអភិវឌ្ឍមីស៊ីលនុយ ក្លេអ៊ែរ និងការកើនឡើងបច្ចេកវិទ្យាកាំជ្រួចឆ្លងទ្វីប»។
យោងតាមទីភ្នាក់ងារ យ៉ុនហាប់ លោក គីមូន បានឱ្យដឹងថា៖«មិនមានបញ្ហានៃការទំនាក់ទំនងជាមួយប្រទេសជិតខាងនោះទេ។ បញ្ហានេះអាចត្រូវបានដោះស្រាយតាមការទូត»។
លោក គីមូន បានត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការដឹកនាំរបស់លោករយៈពេលមួយទសវត្សរ៍ នៅអង្គការសហប្រជាជាតិ។ លោកមិនទាន់និយាយថា តើលោកអាចឬមិនអាចឈរឈ្មោះសម្រាប់ដំណែងប្រធានាធិបតីនោះទេ៕ប្រភព៖CNA